You are currently viewing ឧត្តមសេនីយ៍ត្រី ថាវ យ៉េន ចូលរួមពិធីបុណ្យសពលោក ឧត្ដមសេនីយ៍ត្រី នាង ពៅ អតីតមេបញ្ជាការរងកងរាជអាវុធហត្ថខេត្តរតនគិរី

ឧត្តមសេនីយ៍ត្រី ថាវ យ៉េន ចូលរួមពិធីបុណ្យសពលោក ឧត្ដមសេនីយ៍ត្រី នាង ពៅ អតីតមេបញ្ជាការរងកងរាជអាវុធហត្ថខេត្តរតនគិរី

រតនគិរី៖ នៅព្រឹកថ្ងៃទី១១ ខែមេសា ឆ្នាំ២០២៣ លោក ឧត្តមសេនីយ៍ត្រី ថាវ យ៉េន មេបញ្ជាការកងរាជអាវុធហត្ថខេត្តរតនគិរី បានដឹកនាំមន្ត្រីក្រោមឱវាទ ចូលរួមពិធីបុណ្យសពលោក ឧត្ដមសេនីយ៍ត្រី នាង ពៅ អតីតមេបញ្ជាការរងកងរាជអាវុធហត្ថខេត្តរតនគិរី ដែលបានទទួលមរណភាពកាលពីថ្ងៃទី១០ ខែមេសា ឆ្នាំ២០២៣ ដោយរោគាពាធ នៅគេហដ្ឋាននៃសព ស្ថិតនៅភូមិទេសអន្លង់ សង្កាត់បឹងកន្សែង ក្រុងបានលុង ខេត្តរតនគិរី។ ក្នុងឱកាសនោះដែរលោក ឧត្តមសេនីយ៍ មេបញ្ជាការ បាននាំយកថវិកាចំនួន ៥០០,០០០រៀល និងគ្រឿងឧបភោគបរិភោគមួយចំនួនមាន អង្ករ ៥០គីឡូក្រាម, ទឹកដោះគោឆៅ ៤យួរ, មី ១កេស, ទឹកត្រី ២យួរ, ទឹកស៊ីអ៊ីវ ២យួរ ចូលរួមបុណ្យសពផងដែរ។