You are currently viewing ឧត្តមសេនីយ៍ត្រី សំ តុលា អញ្ជើញបើកចែកអាវភ្លៀងដល់នាយ នាយរងអាវុធហត្ថ

ឧត្តមសេនីយ៍ត្រី សំ តុលា អញ្ជើញបើកចែកអាវភ្លៀងដល់នាយ នាយរងអាវុធហត្ថ

កណ្តាល៖ រសៀលថ្ងៃទី១១ ខែមេសា ឆ្នាំ២០២៣ នៅទីបញ្ជាការដ្ឋានកងរាជអាវុធហត្ថខេត្តកណ្តាល លោកឧត្តមសេនីយ៍ត្រី សំ តុលា មេបញ្ជាការ កងរាជអាវុធហត្ថខេត្ត បាន ប្រគល់ទទួលអាវភ្លៀង ដើម្បីយកទៅចែកជូនដល់នាយទាហាន នាយទាហាន សម្រាប់យកទៅប្រើប្រាស់ក្នុងពេលចេញប្រតិបត្តិការ ការពារសន្តិសុខ  រក្សាសណ្តាប់ ជូនប្រជាពលរដ្ឋ នារដូវវស្សាខាងមុខនេះ ដែលជាអំណោយដ៏ថ្លៃថ្លារបស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន ដែលជានិច្ចជាកាលសម្តេចទាំងទ្វេរ តែងតែគិតគូរពីសុខមាលភាព របស់កងកម្លាំងជារៀងរហូតមក។