ឧត្តរមានជ័យ៖ ព្រឹកថ្ងៃទី១២ ខែមេសា ឆ្នាំ២០២៣ នៅបញ្ជាការដ្ឋានកងរាជអាវុធហត្ថខេត្តឧត្តរមានជ័យ លោក ឧត្តមសេនីយ៍ត្រី លី ដារិទ្ធ មេបញ្ជាការកងរាជអាវុធហត្ថខេត្ត និងមន្ត្រីក្រោមឱវាទបានរៀបចំពិធីសូត្រមន្តលើករាសីសុំសេចក្តីសុខចម្រើន ក្នុងឱកាសបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរ នាពេលខាងមុខ និងប្រគេនទ័យទាន ទ័យវត្ថុ ព្រមទាំងបច្ច័យដល់ព្រះសង្ឃ តាជី យាយជី និងបច្ច័យសម្រាប់កសាងវត្ត សរុបចំនួន ៣,២៣៨,០០០រៀល។