រតនគិរីៈ នៅវេលាម៉ោង០៨ និង០០នាទីព្រឹក ថ្ងៃទី០១ ខែធ្នូ ឆ្នាំ២០១៦ នៅបញ្ជាការដ្ឋាន កងរាជអាវុធហត្ថខេត្តរតនគិរី បានប្រារព្ធពិធីផ្សព្វផ្សាយការងារអប់រំចិត្តសាស្ត្រ ឆមាសទី២ ឆ្នាំ២០១៦ ក្រោមអធិបតីភាព លោក វរសេនីយ៍ឯក ថាវ យ៉េន មេបញ្ជាការរង និងជានាយសេនាធិការ កងរាជអាវុធហត្ថខេត្តរតនគិរី តំណាងដ៏ខ្ពង់ខ្ពស់ លោក ឧត្តមសេនីយ៍ត្រី គឹម រស្មី មេបញ្ជាការ កងរាជអាវុធហត្ថខេត្តរតនគិរី និងដោយមានការអញ្ជើញចូលរួមពីសំណាក់ មេបញ្ជាការរង
នាយរងសេនាធិការ នាយ នាយរង កងរាជអាវុធហត្ថ ចំណុះបញ្ជាការដ្ឋានខេត្តរតនគិរី ជាច្រើនរូបផងដែរ។
(អត្ថបទៈ ម៉ាន់ ដាវីត)