កំពង់ធំ៖ បញ្ជាការដ្ឋានកងរាជអាវុធហត្ថខេត្តកំពង់ធំ ព្រឹកថ្ងៃទី១២ ខែមេសា ឆ្នាំ២០២២ លោក ឧត្តមសេនីយ៍ត្រី មាស យ៉ត មេបញ្ជាការ កងរាជអាវុធហត្ថខេត្តកំពង់ធំ បានដឹកនាំប្រជុំត្រួតពិនិត្យការអនុវត្តតួនាទីភារកិច្ច និងវឌ្ឍនភាព ការងារ កងរាជអាវុធហត្ថ ប្រចាំខែមេសា ទិសដៅ ការងារកងរាជអាវុធហត្ថ ខែឧសភា ឆ្នាំ ២០២៣, ផ្សព្វផ្សាយផែនការ ការពារសន្តិសុខ សុវត្ថិភាព រក្សាសណ្តាប់ធ្នាប់ និងសង្រ្គោះបន្ទាន់ ក្នុងឱកាស បុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរ។
កិច្ចប្រជុំនេះមានការអញ្ជើញពីមេបញ្ជាការរង នាយ នាយសេនាធិការរង ប្រធានមន្ទីរ ទាំង៧ នាយការិយាល័យចំណុះទាំងបី មេបញ្ជាការមូលដ្ឋានក្រុង/ស្រុក។