ព្រះវិហារ៖ ព្រឹកថ្ងៃទី១២ ខែមេសា ឆ្នាំ២០២៣ នៅបញ្ជាការដ្ឋាន កងរាជអាវុធហត្ថខេត្តព្រះវិហារ បានរៀបចំពិធីសូត្រមន្តក្នុងឱកាសបុណ្យចូលឆ្នាំថ្មី ប្រពៃណីជាតិខ្មែរ ឆ្នាំថោះ បញ្ចស័ក ពុទ្ធសករាជ ២៥៦៧ ដឹកនាំដោយ ឧត្ដមសេនីយ៍ត្រី កង សៅគុណ មេបញ្ជាការ កងរាជអាវុធហត្ថខេត្តព្រះវិហារ និងមានការអញ្ជើញចូលរួមពីសំណាក់លោកមេបញ្ជាការរង នាយសេនាធិការរង ប្រធានមន្ទីរ អនុមន្ទីរ នាយការិយាល័យ ជំនួយការ។
ក្នុងពិធីនោះផងដែរ លោក ឧត្តមសេនីយ៍ត្រី មេបញ្ជាការ បាននាំយកនូវសម្ភារ និងបច្ច័យមួយចំនួនប្រគេនព្រះសង្ឃ រួមមានប្រគេនព្រះសង្ឃ ០៥អង្គ បច្ច័យសរុបចំនួន ៧០០,០០០រៀល, តាអាចារ្យ ០២នាក់ ថវិកា ១២០,០០០រៀល, ទឹកបរិសុទ្ធ ០៥កេស, ទឹកផ្លែឈើ ០៥កេស, មី ០៥កេស និងអង្ករ ២០ការ៉ុង។