You are currently viewing នៅបញ្ជាការដ្ឋាន កងរាជអាវុធហត្ថខេត្តកំពង់ធំ បានបេីកកិច្ចប្រជុំត្រួតពិនិត្យការងារកងរាជអាវុធហត្

នៅបញ្ជាការដ្ឋាន កងរាជអាវុធហត្ថខេត្តកំពង់ធំ បានបេីកកិច្ចប្រជុំត្រួតពិនិត្យការងារកងរាជអាវុធហត្

កំពង់ធំៈ នៅព្រឹកថ្ងៃទី០១ ខែធ្នូ ឆ្នាំ២០១៦នេះ នៅបញ្ជាការដ្ឋាន កងរាជអាវុធហត្ថខេត្តកំពង់ធំ បានបេីកកិច្ចប្រជុំត្រួតពិនិត្យការងារកងរាជអាវុធហត្ថ និងដាក់ទិសដៅបន្ត អំពីយន្តការ ការងារពត៌មានសន្តិសុខ និងស្រាវជ្រាវបង្ក្រាបបទល្មេីស ក្រោមអធិបតី លោក ឧត្តមសេនីយ៍ត្រី ហង្ស ថុល មេបញ្ជាការ កងរាជអាវុធហត្ថខេត្តកំពង់ធំ និងដោយមានការអញ្ជើញចូលរួមពីសំណាក់ មេបញ្ជាការរង
នាយរងសេនាធិការ នាយ នាយរង កងរាជអាវុធហត្ថ ចំណុះបញ្ជាការដ្ឋានខេត្ត ជាច្រើនរូបផងដែរ។

ក្នុងឱកាសនោះ លោកឧត្តមសេនីយ៍ត្រី ហង្ស ថុល បានបញ្ជាក់សង្កត់ធ្ងន់លើគ្រប់មូលដ្ឋានក្រុង ស្រុក ទាំងអស់ត្រូវយកចិត្តទុកដាក់ អនុត្តន៍តួនាទីភារៈកិច្ចមួយចំនួនរួមមានៈ
០១. ត្រូវអនុវត្តន៍ទៅលេីយន្តការដែលមានស្រាប់
០២. ត្រូវក្តាប់សភាពការណ៍ និងប្រមូលពត៌មាន ដែលធ្វេីអោយប៉ះពាល់ដល់សន្តិសុខសង្គមអោយបានទាន់ពេលវេលា
០៣. ត្រូវយកចិត្តទុកដាក់ស្រាវជ្រាវបង្ក្រាបគ្រប់បទល្មេីសដែលកើតមានឡើងដូចជា ករណី លួច ឆក់ ប្លន់ ក្មេងទំនេីង ពិសេស បញ្ហាគ្រឿងញៀន
០៤. ត្រូវយកចិត្តទុកដាក់ បន្តជួយសង្គ្រោះ ប្រជាពលរដ្ឋ នៅពេលដែលពួកគាត់ជួនទុក្ខលំបាក
០៥. បន្តខិតខំកសាងអង្គភាព ។
%e1%9f%a7%e1%9f%a2

%e1%9f%a7%e1%9f%a3

%e1%9f%a7%e1%9f%a4

%e1%9f%a7%e1%9f%a5

%e1%9f%a7%e1%9f%a6

%e1%9f%a7%e1%9f%a7

%e1%9f%a7%e1%9f%a8
(អត្ថបទ កំពង់ធំ)