You are currently viewing នៅបញ្ជាការដ្ឋានកងរាជអាវុធហត្ថខេត្តកំពង់ឆ្នាំង បានរៀបចំពិធីសូត្រមន្តប្រោះព្រំសុំសេចក្តីសុខក្នុងឱកាសបុណ្យចូលឆ្នាំថ្មី

នៅបញ្ជាការដ្ឋានកងរាជអាវុធហត្ថខេត្តកំពង់ឆ្នាំង បានរៀបចំពិធីសូត្រមន្តប្រោះព្រំសុំសេចក្តីសុខក្នុងឱកាសបុណ្យចូលឆ្នាំថ្មី

កំពង់ឆ្នាំង៖  ថ្ងៃទី១២ ខែមេសា ឆ្នាំ២០២៣ នៅបញ្ជាការដ្ឋានកងរាជអាវុធហត្ថខេត្តកំពង់ឆ្នាំង បានរៀបចំពិធីសូត្រមន្តប្រោះព្រំសុំសេចក្តីសុខក្នុងឱកាសបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរ ឆ្នាំថោះ បញ្ចស័ក ព.ស.២៥៦៧ គ.ស.២០២៣ ។

ពិធីនេះប្រព្រឹត្តិទៅក្រោមអធិបតី លោក ឧត្តមសេនីយ៍ត្រី សាក់ សារ៉ាង មេបញ្ជាការកងរាជអាវុធហត្ថខេត្ត ដោយមានការអញ្ជើញចូលរួមពីសំណាក់ លោកមេបញ្ជាការរង លោកនាយសេនាធិការ នាយសេនាធិការរង លោកប្រធាន អនុប្រធានមន្ទីរ លោកនាយការិយាល័យ និងអស់លោក លោកស្រី ជានាយទាហាន នាយទាហានរងនៃកងរាជអាវុធហត្ថខេត្តជាច្រើននាក់ផងដែរ។