សៀមរាប៖ រសៀលថ្ងៃទី១២ ខែមេសា ឆ្នាំ២០២៣ នៅសាលប្រជុំសេនាធិការបញ្ជាការដ្ឋាន កងរាជអាវុធហត្ថខេត្តសៀមរាប លោក ឧត្តមសេនីយ៍ឯក ម៉ន សាម៉ុន មេបញ្ជាការរង កងរាជអាវុធហត្ថលើផ្ទៃប្រទេស ប្រជុំផ្សព្វផ្សាយផែនការការពារ ធានាសន្តសុខ សុវត្ថិភាព និងសណ្តាប់ធ្នាប់សាធារណៈ ព្រឹទ្ធការណ៍អង្គរសង្ក្រាន្ត ខេត្តសៀមរាប ដោយមានការចូលរួមពីសំណាក់ ក្រុមការងាររបស់កងរាជអាវុធហត្ថលើផ្ទៃប្រទេស និងលោកមេបញ្ជាការរង និងនាយសេនាធិការ នៃកងរាជអាវុធហត្ថខេត្តសៀមរាប។