You are currently viewing នៅបញ្ជាការដ្ឋាន កងរាជអាវុធហត្ថ ខេត្តកំពតបាននិមន្តព្រះសង្ឃប្រោសព្រំលើករាសីក្នុងឱកាសចូលឆ្នាំថ្មី

នៅបញ្ជាការដ្ឋាន កងរាជអាវុធហត្ថ ខេត្តកំពតបាននិមន្តព្រះសង្ឃប្រោសព្រំលើករាសីក្នុងឱកាសចូលឆ្នាំថ្មី

កំពត៖ រសៀលថ្ងៃទី១២ ខែមេសា ឆ្នាំ២០២៣ នៅបញ្ជាការដ្ឋាន កងរាជអាវុធហត្ថ ខេត្តកំពត លោក ឧត្តមសេនីយ៍ត្រី ចាប សុទ្ធាវុឌ្ឍន៍ មេបញ្ជាការ កងរាជអាវុធហត្ថខេត្ត បានដឹកនាំកម្លាំងក្រោមឱវាទ បាននិមន្តព្រះសង្ឃប្រោសព្រំលើករាសីក្នុងឱកាសចូលឆ្នាំថ្មី និងបួងសួងទេវតាឆ្នាំថ្មី ប្រោះព្រំសិរីសួរស្តី ជ័យមង្គល វិបុលសុខបវរមហាប្រសើរ ជូនចំពោះយោធិននៃកងរាជអាវុធហត្ថខេត្តកំពតទាំងអស់ ឲ្យមានសេចក្តីសុខ សេចក្តីចម្រើន និងនិមន្តព្រះសង្ឃ តាជី យាយជី ធ្វើពិធីសូត្រមន្ត តំឡើងរាសី និងប្រគេន ទេយ្យទាន ទេយ្យវត្ថុ ចំនួន ៣,៣៨០,០០០រៀល។