នារសៀលថ្ងៃទី១២ ខែមេសា ឆ្នាំ២០២៣ ឯកឧត្តម ឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង មេបញ្ជាការរង កងរាជអាវុធហត្ថលើផ្ទៃប្រទេស មេបញ្ជាការ កងរាជអាវុធហត្ថរាជធានីភ្នំពេញ បានអនុញ្ញាតឲ្យក្រុមយុវនិស្សិតខេត្តបន្ទាយមានជ័យ ០៧នាក់ តំណាងឲ្យយុវនិស្សិតខេត្តបន្ទាយមានជ័យ ដែលកំពុងស្នាក់នៅ និងរៀនសូត្រ ក្នុងរាជធានីភ្នំពេញ ចំនួន ៣,៧៩២នាក់ ចូលមកបញ្ជាការដ្ឋាន កងរាជអាវុធហត្ថរាជធានីភ្នំពេញ ដើម្បីជួបសម្តែងការគួរសម និងគោរពជូនពរក្នុងឱកាសបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរ ដែលខិតជិតចូលមកដល់នាពេលខាងមុខនេះ។