ប៉ៃលិន៖ នៅវេលាម៉ោង ៨:៣០នាទី ថ្ងៃទី១៣ ខែមេសា ឆ្នាំ២០២៣ នៅបញ្ជាការដ្ឋានកងរាជអាវុធហត្ថខេត្តប៉ៃលិន លោក វរសេនីយ៍ទោ យឹម យ៉េន នាយសេនាធិការ កងរាជអាវុធហត្ថខេត្តបានដឹកនាំប្រជុំផ្សព្វផ្សាយផែនការការពារសន្តិសុខ រក្សាសណ្ដាប់ធ្នាប់ និងសង្រ្គោះបន្ទាន់ ក្នុងពិធីបុណ្យចូលឆ្នាំថ្មី ប្រពៃណីជាតិខ្មែរ និងមានការអញ្ជើញចូលរួមពី នាយសេនាធិការរង ប្រធានមន្ទីរ អនុមន្ទីរ នាយការិយាល័យ នាយរងការិយាល័យ មេបញ្ជាការមូលដ្ឋានក្រុង ស្រុក និងនាយទាហាន នាយទាហានរងកងរាជអាវុធហត្ថខេត្តជាច្រើនរូបទៀត ។