ស្វាយរៀង៖ ព្រឹកថ្ងៃព្រហស្បតិ៍ ទី១៣ ខែមេសា ឆ្នាំ២០២៣ លោក ឧត្តមសេនីយ៍ត្រី នុត នន្ទ មេបញ្ជាការរង តំណាងលោក ឧត្តមសេនីយ៍ត្រី សែ វុទ្ធី មេបញ្ជាការកងរាជអាវុធហត្តខេត្តស្វាយរៀង អញ្ជើញប្រជុំត្រួតពិនិត្យកម្លាំង មធ្យោបាយ គ្រឿងបំពាក់ និងក្បួនចេញការពារតាមគោលដៅ ដើម្បីត្រៀមការពារសន្តិសុខ សុវត្ថិភាព និងរក្សាសណ្ដាប់ធ្នាប់ ជូនព្រជាពលរដ្ឋមកលេងកំសាន្ត ក្នុងពិធីសង្ក្រាន្តស្វាយរៀងអបអរសាទរបុណ្យចូលឆ្នាំថ្មី ប្រពៃណីជាតិខ្មែរ ឆ្នាំថោះ បញ្ចស័ក ព.ស.២៥៦៧ គ.ស.២០២៣ នៅរង្វង់មូលទន្លេវ៉ៃគោ ក្រុងស្វាយរៀង ខេត្តស្វាយរៀង ៕