You are currently viewing ឧត្តមសេនីយ៍ត្រី សាក់ សារ៉ាង អញ្ជើញពិធីសំណេះសំណាលជាមួយនិវត្តន៍ជន និងបើកចែកអាវភ្លៀង

ឧត្តមសេនីយ៍ត្រី សាក់ សារ៉ាង អញ្ជើញពិធីសំណេះសំណាលជាមួយនិវត្តន៍ជន និងបើកចែកអាវភ្លៀង

កំពង់ឆ្នាំង៖ រសៀលថ្ងៃទី១២ ខែមេសា ឆ្នាំ២០២៣ នៅបញ្ជាការដ្ឋានកងរាជអាវុធហត្ថខេត្តកំពង់ឆ្នាំង លោក ឧត្តមសេនីយ៍ត្រី សាក់ សារ៉ាង មេបញ្ជាការកងរាជអាវុធហត្ថខេត្ត បានអញ្ជើញពិធីសំណេះសំណាលជាមួយនិវត្តន៍ជនចំនួន៣៤នាក់ ក្នុងឱកាសបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិ។

ក្នុងឱកាសសំណេះសំណាលនេះ លោក ឧត្តមសេនីយ៍ត្រី សាក់ សារ៉ាង មេបញ្ជាការកងរាជអាវុធហត្ថខេត្ត បានឧបត្ថម្ភជាថវិកាដល់និវត្តន៍ជនទាំង ៣៤នាក់ ក្នុងម្នាក់ ចំនួន១០០,០០០៛។

និងបានពិធីបើកចែកអាវភ្លៀងជាអំណោយដ៏ថ្លៃថ្លាសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានីហ៊ុនសែន ជូនដល់នាយទាហាន នាយទាហានរងនៃកងរាជអាវុធហត្ថខេត្តកំពង់ឆ្នាំង។

ព្រមទាំងបានបើកចែកបរិក្ខាជូនដល់យោធិននៃកងរាជអាវុធហត្ថដែលទើបជ្រើសរើសថ្មី(ជាប់ជាស្ថាពរ)ចំនួន៤២នាក់ ដើម្បីត្រៀមចាត់បញ្ជូនទៅហ្វឹកហ្វឺននៅមជ្ឈមណ្ឌលហ្វឹកហ្វឺកងរាជអាវុធហត្ថភ្នំជុំសែនរីករាយ នាថ្ងៃទី១៩ ខែមេសា ឆ្នាំ២០២៣ខាងមុខនេះ។       ក្រោយពិធីបានបញ្ចប់ លោកឧត្តមសេនីយ៍បានអញ្ជើញចូលរួមពិសាអាហារសាមគ្គីទាំងអស់គ្នាដើម្បីអបអរសាទរបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិ ឆ្នាំថោះ បញ្ចស័ក ព.ស២៥៦៧ គ.ស២០២៣ ។