You are currently viewing នៅមជ្ឈមណ្ឌលហ្វឹកហ្វឺនកងរាជអាវុធហត្ថ(ភ្នំជុំសែនរីករាយ) បានរៀបចំពិធីសូត្រមន្តប្រោះព្រំសុំសេចក្តីសុខក្នុងឱកាសបុណ្យចូលឆ្នាំថ្មី

នៅមជ្ឈមណ្ឌលហ្វឹកហ្វឺនកងរាជអាវុធហត្ថ(ភ្នំជុំសែនរីករាយ) បានរៀបចំពិធីសូត្រមន្តប្រោះព្រំសុំសេចក្តីសុខក្នុងឱកាសបុណ្យចូលឆ្នាំថ្មី

មជ្ឈមណ្ឌលហ្វឹកហ្វឺនកងរាជអាវុធហត្ថ(ភ្នំជុំសែនរីករាយ) នៅព្រឹកថ្ងៃទី១៣ ខែមេសា ឆ្នាំ២០២៣ បានរៀបចំពិធីសូត្រមន្តប្រោះព្រំសុំសេចក្តីសុខក្នុងឱកាសបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរ ឆ្នាំថោះ បញ្ចស័ក ព.ស.២៥៦៧ គ.ស ២០២៣ ធើ្វនៅអគារទីចាត់ការភ្នំជុំសែនរីករាយពិធីនេះប្រព្រឹត្តិទៅក្រោមអធិបតី លោក ឧត្តមសេនីយ៍ត្រី មាស សុវណ្ណ នាយកមជ្ឈមណ្ឌល ដោយមានការចូលរួមនាយករង ប្រធាន អនុប្រធានមន្ទីរ នាយការិយាល័យចំណុះមន្ទីរ និងប្រធានផ្នែក។

លោកនាយក បាននាំយកទ័យទានប្រគេនព្រះសង្ឃក្នុងឱកាសបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរ នៅវត្តព្រះធាតុ ស្រុកសាមគ្គីមានជ័យ ខេត្តកំពង់ឆ្នាំង និងបានយកបច័្ចយប្រគេនព្រះសង្ឃចំនួន ០៥ ព្រះអង្គ ចំនួនថវិកា ៦០០,០០០រៀល  ហើយតាអាចារ្យ និងយាយជី ចំនួន ១០ នាក់ប្រគេនថវិកាចំនួន៣០០,០០០រៀល សរុបរួមថវិកាអស់ ៩០០,០០០រៀល