កោះកុង៖ រសៀលថ្ងៃព្រហស្បតិ៍ ៨រោច ខែចេត្រ ឆ្នាំខាល ចត្វាស័ក ព.ស.២៥៦៦ ត្រូវនឹង ថ្ងៃទី១៣ ខែមេសា ឆ្នាំ២០២៣ នៅបញ្ជាការដ្ឋានកងរាជអាវុធហត្ថខេត្តកោះកុង លោកឧត្តមសេនីយ៍ត្រី តាំង ឈុនស្រេង មេបញ្ជាការកងរាជអាវុធហត្ថខេត្ត និងលោកជំទាវ បាននាំយកនូវរបាំត្រុត របាំព្រះរាជទ្រព្យ ដែលសម្តែងដោយក្រុមសម្តែងរបស់មន្ទីរវប្បធម៌ និងវិចិត្រសិល្បៈខេត្ត និងនិមន្តព្រះសង្ឃសូត្រមន្ត សុំពរជ័យ សិរីសួរស្តី ក្នុងឱកាសបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរ ឆ្នាំថោះ បញ្ចស័ក ព.ស.២៥៦៧ គ.ស.២០២៣ ព្រមទាំងធ្វើពិធីស្រង់ព្រះ ផងដែរ៕