កែប៖ នៅរសៀលថ្ងៃទី១៣ ខែមេសា ឆ្នាំ២០២៣ នៅបញ្ជាការដ្ឋានកងរាជអាវុធហត្ថខេត្តកែប លោកឧត្តមសេនីយ៍ត្រី ហ៊ត សីហា និងលោកស្រី បានដឹកនាំ មេបញ្ជាការរង នាយ នាយរងនៃកងរាជអាវុធហត្ថខេត្តកែបទាំងអស់ ធ្វើពិធីសូត្រមន្តប្រោះព្រំលើករាសី សុំសេចក្តីសុខចម្រើន ក្នុងឱកាសបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរ។
ក្នុងឪកាសនោះ លោកឧត្តមសេនីយ៍ត្រី មេបញ្ជាការបានប្រគេនបច័្ចយព្រះសង្ឃ៧អង្គចំនួន១.០០០.០០០រៀល និងស្លាដក់៧ លោកតាអាចារ្យ ១០០.០០០រៀល បច័្ចយកសាង៨៦០.០០០រៀល និងឧបត្ថមដល់ក្រុមសិល្បៈសម្តែងរបាំត្រុដិចំនួន ១.០០០.០០០រៀល។