ឧត្តរមានជ័យ៖ នៅថ្ងៃទី១៣ ខែមេសា ឆ្នាំ២០២៣ ឯកឧត្តម ស៊ី ប្រាសិទ្ធ ប្រធានក្រុមប្រឹក្សាខេត្ត និង ឯកឧត្ដម ប៉ែន កុសល្យ អភិបាលនៃគណៈអភិបាលខេត្តឧត្ដរមានជ័យ អញ្ជើញជួបសំណេះសំណាលសួរសុខទុក្ខជាមួយនាយទាហាន នាយទាហានរង នៃកងរាជអាវុធហត្ថខេត្ត ក្នុងឱកាសបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរ និងប្រគល់អំណោយ ដល់អង្គភាពមានអង្ករ ៣តោន, មី ៥០កេស, ទឹកបរិសុទ្ធ ៥០កេស, ទឹកត្រី ៥០យួរ, ទឹកស៊ីអ៊ីវ ៥០យួរ, ស្រាបៀរ ៥០កេស ព្រមទាំងថវិកា ៣ លានរៀល។