កំពង់ឆ្នាំងៈ នៅវេលាម៉ោង១៤ និង០០នាទីរសៀល ថ្ងៃទី០១ ខែធ្នូ ឆ្នាំ២០១៦ នៅបញ្ជាការដ្ឋាន កងរាជអាវុធហត្ថខេត្តកំពង់ឆ្នាំង បានប្រារព្ធពិធីផ្សព្វផ្សាយការងារ អប់រំចិត្តសាស្ត្រ ឆមាសទី២ ឆ្នាំ២០១៦ ក្រោមអធិបតីភាព លោក ឧត្តមសេនីយ៍ត្រី មាស សុវណ្ណ មេបញ្ជាការ កងរាជអាវុធហត្ថខេត្តកំពង់ឆ្នាំង និងដោយមានការអញ្ជើញចូលរួមពីសំណាក់ លោក មេបញ្ជាការរង នាយរងសេនាធិការ នាយ នាយរង កងរាជអាវុធហត្ថ ចំណុះបញ្ជាការដ្ឋានខេត្តកំពង់ឆ្នាំង សរុបចំនួន១២៣នាក់។
នៅក្នុងឱកាសនេះផងដែរលោកឧត្តមសេនីយ៍ត្រី មេបញ្ជាការ ក៏បានមានប្រសាសន៍ណែនាំដល់នាយ នាយរង កងរាជអាវុធហត្ថដែលបានចូលរួមនៅ ក្នុងពិធីផ្សព្វផ្សាយការងារអប់រំចិត្តសាស្រ្តទាំងអស់ ត្រូវយកចិត្តទុកដាក់ស្តាប់គ្រូឧទ្ទេសនាម នូវរាល់ខ្លឹមសារមេរៀន និមួយៗដើម្បីត្រឡប់ទៅអង្គភាពវិញយកចំណេះដឹងទាំងនេះទៅបំពេញ ភារកិច្ចជំនាញអោមានប្រសិទ្ធិភាពខ្ពស់និងល្អប្រសើរ ។
គ្រូឧទ្ទេសនាម ក្នុងពិធីនេះដែរ ដោយលោកវរសេនីយ៍ទោ សៅ ស៊ុន ប្រធានមន្ទីររដ្ឋបាល និងហិរញ្ញវត្ថុ កងរាជអាវុធហត្ថខេត្តកំពង់ឆ្នាំង។
(អត្ថបទ មាស សុន)