You are currently viewing វរសេនីយ៍ទោ ម៉ាង សាម៉ន បានដឹកនាំសហការីអញ្ជើញណេះសំណាលសួរសុខទុក្ខលោក អនុសេនីយ៍ទោ ឈា ឆោម

វរសេនីយ៍ទោ ម៉ាង សាម៉ន បានដឹកនាំសហការីអញ្ជើញណេះសំណាលសួរសុខទុក្ខលោក អនុសេនីយ៍ទោ ឈា ឆោម

ឧត្តរមានជ័យ៖ ព្រឹកថ្ងៃសុក្រ ទី១៤ ខែមេសា  ឆ្នាំ២០២៣ លោក វរសេនីយ៍ទោ ម៉ាង សាម៉ន ប្រធានមន្ទីរទំនាក់ទំនងកិច្ចការសាធារណៈ តំណាង លោក ឧត្តមសេនីយ៍ត្រី លី ដារិទ្ធ មេបញ្ជាការ កងរាជអាវុធហត្ថខេត្តឧត្តរមានជ័យ បានដឹកនាំសហការីអញ្ជើញណេះសំណាលសួរសុខទុក្ខលោក អនុសេនីយ៍ទោ ឈា ឆោម នាយរងការិយាល័យ ផែនការហ្វឹកហ្វឺនដែលកំពុងសម្រាកព្យាបាល នៅមន្ទីរពេទ្យឯកជន ភូមិអូអំបិល សង្កាត់ អូរអំបិល ក្រុងសិរីសោភ័ណ ខេត្តបន្ទាយមានជ័យ ព្រមទាំងបានឧបត្ថម្ភថវិកាចំនួន ៨០០,០០០  រៀល និងសម្ភារមួយចំនួន សរុបថវិកាចំនួន ១,០០៦,០០០រៀល ដើម្បីជួយសម្រួលក្នុងការព្យាបាលជំងឺ។

ក្នុងឱកាសនោះដែរក៏បានពាំនាំការផ្តាំផ្ញើសាកសួរសុខទុក្ខពីសំណាក់លោកឧត្តមសេនីយ៍ត្រី មេបញ្ជាការ ផងដែរ។