You are currently viewing ឯកឧត្តម ប៉េង ពោធិ៍សា សំណេះសំណាល និងជូនដំណើរយោធិនទើបជ្រើសរើសថ្មី

ឯកឧត្តម ប៉េង ពោធិ៍សា សំណេះសំណាល និងជូនដំណើរយោធិនទើបជ្រើសរើសថ្មី

ស្វាយរៀង ៖នៅព្រឹកថ្ងៃចន្ទ ទី១៧ ខែមេសា ឆ្នាំ២០២៣ នៅបញ្ជាការដ្ឋានកងរាជអាវុធហត្ថខេត្តស្វាយរៀង បានធ្វើពិធីសំណេះសំណាល និងជូនដំណើរយោធិននៃកងរាជអាវុធហត្ថខេត្តស្វាយរៀងដែលទើបជ្រើសរើសថ្មី នឹងត្រូវចូលហ្វឹកហ្វឺននៅមជ្ឈមណ្ឌលហ្វឹកហ្វឺនកងរាជអាវុធហត្ថ(ភ្នំជំរាយ) ក្រោមអធិបតីភាព ឯកឧត្តម ប៉េង ពោធិ៍សា អភិបាលរងខេត្តស្វាយរៀង តំណាង ឯកឧត្តម ម៉ែន វិបុល អភិបាលនៃគណៈអភិបាលខេត្តស្វាយរៀង និងលោក ឧត្តមសេនីយ៍ត្រី សែ វុទ្ធី មេបញ្ជាការកងរាជអាវុធហត្ថខេត្តស្វាយរៀង លោកស្នងការរងនគរបាលខេត្ត លោកមេបញ្ជាការរងតំបន់ប្រតិបត្តិការសឹករងស្វាយរៀង ព្រមទាំងនាយទាហាន នាយទាហានរង និងឪពុក ម្តាយ យោធិននៃកងរាជអាវុធហត្ថដែលទើបជ្រើសរើសថ្មី បានអញ្ជើញចូលរួមក្នុងពិធីសំណេះសំណាល និងជូនដំណើរសរុបទាំងអស់ចំនួន ១២៦នាក់ ក្នុងនោះកងរាជអាវុធហត្ថដែលទើបជ្រើសរើសថ្មីចំនួន ៤៨នាក់៕