You are currently viewing ឯកឧត្តម ស៊ុន សុវណ្ណារិទ្ធិ អញ្ជើញសំណេះសំណាល និងជូនដំណើរយោធិននៃកងរាជអាវុធហត្ថដែលទើបជ្រើសរើសថ្មី

ឯកឧត្តម ស៊ុន សុវណ្ណារិទ្ធិ អញ្ជើញសំណេះសំណាល និងជូនដំណើរយោធិននៃកងរាជអាវុធហត្ថដែលទើបជ្រើសរើសថ្មី

កំពង់ឆ្នាំង៖ នៅថ្ងៃទី១៩ ខែមេសា ឆ្នាំ២០២៣ នៅបញ្ជាការដ្ឋានកងរាជអាវុធហត្ថខេត្តកំពង់ឆ្នាំង បានប្រារព្ធពិធីសំណេះសំណាល និងជូនដំណើរយោធិននៃកងរាជអាវុធហត្ថដែលទើបជ្រើសរើសថ្មី (ជាប់ជាស្ថាពរ) ទៅហ្វឹកហ្វឺននៅមជ្ឈមណ្ឌលហ្វឹកហ្វឺនកងរាជអាវុធហត្ថភ្នំជុំសែនរីករាយ ពិធីនេះប្រព្រឹត្តិទៅក្រោមអធិបតីភាព ឯកឧត្តម ស៊ុន សុវណ្ណារិទ្ធិ អភិបាលនៃគណៈអភិបាលខេត្តកំពង់ឆ្នាំង និងលោកឧត្តមសេនីយ៍ត្រី សាក់ សារ៉ាង មេបញ្ជាការកងរាជអាវុធហត្ថខេត្តកំពង់ឆ្នាំង និងមានការអញ្ជើញចូលរួមពីសំណាក់ លោកឧត្តមសេនីយ៍ ស្នងការនគរបាលខេត្ត លោកឧត្តមសេនីយ៍ មេបញ្ជាការតំបន់ប្រតិបត្តិការសឹករងកំពង់ឆ្នាំង ឯកឧត្តម លោកជំទាវ លោក លោកស្រីប្រធានមន្ទីរអង្គភាពជុំវិញខេត្ត នាយទាហាន នាយទាហានរងនៃកងរាជអាវុធហត្ថខេត្ត លោក លោកស្រីជាមាតា បិតា របស់យោធិន នៃកងរាជអាវុធហត្ថដែលទើបជ្រើសរើសថ្មី។