You are currently viewing ឯកឧត្តម គួច ចំរើន អញ្ជើញសំណេះសំណាល និងជូនដំណើរយោធិន នៃកងរាជអាវុធហត្ថ ដែលទើបជ្រើសរើសថ្មី

ឯកឧត្តម គួច ចំរើន អញ្ជើញសំណេះសំណាល និងជូនដំណើរយោធិន នៃកងរាជអាវុធហត្ថ ដែលទើបជ្រើសរើសថ្មី

ព្រះសីហនុ៖ នៅថ្ងៃទី១៩ ខែមេសា ឆ្នាំ២០២៣ នៅបញ្ជាការដ្ឋានកងរាជអាវុធហត្ថខេត្តព្រះសីហនុ បានរៀបចំប្រារព្ធពិធីសំណេះសំណាល និងជូនដំណើរយោធិន នៃកងរាជអាវុធហត្ថ ដែលទើបជ្រើសរើសថ្មី(ជាប់ជាស្ថាពរ) ចូលហ្វឹកហ្វឺននៅមជ្ឈមណ្ឌលហ្វឹកហ្វឺនកងរាជអាវុធហត្ថភ្នំជុំសែនរីករាយ ក្រោមអធិបតីភាព ឯកឧត្តម គួច ចំរើន អភិបាល នៃគណ:អភិបាលខេត្ត និងជាប្រធានគណ:បញ្ជាការឯកភាពរដ្ឋបាលខេត្តព្រះសីហនុ ក្នុងពិធីនេះ ក៏មានការអញ្ជើញចូលរួមពីសំណាក់លោកឧត្តមសេនីយ៍ត្រី ហេង ប៊ុនទី មេបញ្ជាការ កងរាជអាវុធហត្ថខេត្តព្រះសីហនុ ឯកឧត្តម លោក អភិបាលរងខេត្ត លោក លោកស្រី ឧត្តមសេនីយ៍ ស្នងការរងនគរបាលខេត្ត មេបញ្ជាការរងតំបន់ប្រតិបត្តិការសឹករងខេត្ត មន្រ្តីរដ្ឋបាលសាលាខេត្ត ជាប្រតិភូអមដំណើរ ព្រមទាំងនាយទាហាន នាយទាហានរង ក្រុមគ្រួសារមាតាបិតា របស់យោធិន នៃកងរាជអាវុធហត្ថ ដែលទើបជ្រើសរើសថ្មី
ក្នុងនោះផងដែរ ឯកឧត្តម អភិបាល នៃគណ:អភិបាលខេត្តព្រះសីហនុ បាននាំយកនូវថវិកាដែលជាអំណោយដ៏ថ្លៃថ្លារបស់ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន ជូនដល់យោធិន នៃកងរាជអាវុធហត្ថ ដែលទើបជ្រើសរើសថ្មី (ជាប់ជាស្ថាពរ) ដោយក្នុង០១នាក់ ទទួលបានទឹកប្រាក់ចំនួន ៣០០.០០០រៀល (សាបសិបម៉ឺនរៀល) និងសម្ភារៈសិក្សាមួយចំនួនផងដែរ។