កោះកុង៖ នៅថ្ងៃទី១៩ ខែមេសា ឆ្នាំ២០២៣ នៅទីបញ្ជាការដ្ឋានកងរាជអាវុធហត្ថខេត្តកោះកុង
បានរៀបចំពិធីសំណេះសំណាល និងជូនដំណើរយោធិន នៃកងរាជអាវុធហត្ថ ទើបជ្រើសរើសថ្មី (ជាប់ជាស្ថាពរ) ចំនួន ៣៧នាក់ដើម្បីចូលហ្វឹកហ្វឺននៅមជ្ឈមណ្ឌលហ្វឹកហ្វឺនកងរាជអាវុធហត្ថ ភ្នំជុំសែនរីករាយ ក្រោមអធិបតីភាព លោកជំទាវ មិថុនា ភូថង អភិបាល នៃគណៈអភិបាលខេត្ត និងជាប្រធានគណ:បញ្ជាការឯកភាពរដ្ឋបាលខេត្តកោះកុង ក្នុងឱកាសនេះដែរមានការអញ្ជើញចូលរួមពី ឯកឧត្តម លោក លោកស្រី ដែលជាប្រធានស្ថាប័ន អង្គភាពជុំវិញខេត្ត ព្រមទាំង មេបញ្ជាការ មេបញ្ជាការរង នាយទាហាន នាយទាហានរងនៃកងរាជអាវុធហត្ថខេត្តកោះកុង និងអាណាព្យាបាល ញាតិមិត្តរបស់យោធិនទើបប្រលងជាប់ ជាច្រើននាក់ទៀត ឆ្លៀតក្នុងឱកាសនេះដែរ លោកជំទាវ ក៏បានឧបត្ថម្ភជាថវិកា ដល់យោធិនទើបជ្រើសរើសថ្មី ម្នាក់ៗថវិកា ១០០.០០០រៀល និងក្រម៉ា០១ កាបូប០១ និងមានការចូលរួមឧបត្ថម្ភពីមន្ត្រីរាជការ និងសប្បុរសជនមាន លោក ស្រេង ហុង អភិបាលរងខេត្តបានឧបត្ថម អាវ រងារក្នុងម្នាក់ៗចំនួន០១ លោក មេបញ្ជាការកងរាជអាវុធហត្ថខេត្ត បានឧបត្ថម្ភក្នុងម្នាក់ៗថវិកាចំនួន ៥០,០០០ រៀល នឹងសម្ភារប្រើប្រាស់មួយចំនួនទៀត ឯកឧត្តម ឈឿន កុសលវីរះ និងលោកជំទាវ បានឧបត្ថមថវិកាម្នាក់ៗចំនួន ៥០.០០០រៀល លោក អៀង អាយ បានឧបត្ថម្ភ ទឹកប្រាក់ក្នុងម្នាក់ៗចំនួន ៥០.០០០ រៀល ផងដែរ។