កោះកុង៖ នៅថ្ងៃពុធ ទី១៩ ខែមេសា ឆ្នាំ២០២៣ នៅបន្ទប់ប្រជុំនាយសេនាធិការ បញ្ជាការដ្ឋាន កងរាជអាវុធហត្ថខេត្តកោះកុង បានបើកកិច្ចប្រជុំត្រួតពិនិត្យការអនុវត្តតួនាទី ភារកិច្ច និងការងារសំខាន់ៗមួយចំនួន ក្រោមការដឹកនាំ លោក វរសេនីយ៍ទោ ម៉ាន់ ដាវីត នាយសេនាធិការ កងរាជអាវុធហត្ថខេត្តកោះកុង ដោយមានការចូលរួមពីសំណាក់ លោកនាយសេនាធិការរង ប្រធានមន្ទីរទាំង៧ និងក្រុមជំនួយការ។