You are currently viewing ឯកឧត្តម ញ៉ែម សំអឿន សំណេះសំណាល និងជូនដំណើរយោធិនប្រឡងជាប់ស្ថាពរ

ឯកឧត្តម ញ៉ែម សំអឿន សំណេះសំណាល និងជូនដំណើរយោធិនប្រឡងជាប់ស្ថាពរ

រតនគិរី៖ ព្រឹកថ្ងៃទី១៨ ខែមេសា ឆ្នាំ២០២៣ នៅបញ្ជាការដ្ឋានកងរាជអាវុធហត្ថខេត្តរតនគិរី បានរៀបចំពិធីសំណេះសំណាល និងជូនដំណើរយោធិនប្រឡងជាប់ស្ថាពរជាកងរាជអាវុធហត្ថ ចូលហ្វឹកហ្វឺននៅមជ្ឈមណ្ឌលហ្វឹកហ្វឺនកងរាជអាវុធហត្ថភ្នំជុំសែនរីករាយ ក្រោមអធិបតីភាព ឯកឧត្តម ញ៉ែម សំអឿន អភិបាលនៃគណៈអភិបាលខេត្តរតនគិរី និងលោកឧត្តមសេនីយ៍ត្រី ថាវ យ៉េន មេបញ្ជាការ កងរាជអាវុធហត្ថខេត្ត ដោយមានការអញ្ជើញចូលរួមពីសំណាក់ លោកមេបញ្ជាការរង នាយសេនាធិការរង ប្រធាន អនុប្រធានមន្ទីរទាំង៧ នាយការិយាល័យ និងមេបញ្ជាការមូលដ្ឋានអាវុធហត្ថក្រុង ស្រុកទាំង៩ នាយ នាយរងកងរាជអាវុធហត្ថ ព្រមទាំងឪពុកម្ដាយ អាណាព្យាបាល របស់យោធិនប្រលងជាប់ផងដែរ។ ក្នុងឱកាសនេះដែរ ឯកឧត្តមអភិបាល នៃគណៈអភិបាលខេត្ត បានផ្ដាំផ្ញើដល់ប្អូនៗ ដែលបានប្រឡងជាប់ស្ថាពរ ជាយោធិននៃកងរាជអាវុធហត្ថ បន្ទាប់ពីចូលទៅសាលាហ្វឹកហ្វឺន ត្រូវប្រឹងប្រែង រៀនសូត្រគ្រប់មុខវិជ្ជាឱ្យបានល្អប្រសើរដើម្បីក្លាយខ្លួនជាទំពាំងស្នងឫស្សីនាពេលអនាគត បន្ទាប់មកឯកឧត្តមបានជូនបាច់ផ្កា ដល់តំណាងយោធិនដែលប្រឡងជាប់ជាកងរាជអាវុធហត្ថ នឹងបានឧបត្ថម្ភថវិកាក្នុងម្នាក់ៗទទួលបានថវិកាចំនួន ២០០.០០០រៀល ក្នុងនោះដែរលោកឧត្តមសេនីយ៍ត្រីមេបញ្ជាការកងរាជអាវុធហត្ថខេត្ត បានឧបត្ថម្ភថវិកាជូនប្អូនៗ ប្រឡងជាប់ជាយោធិនកងរាជអាវុធហត្ថថ្មី ក្នុងម្នាក់ៗទទួលបានថវិកាចំនួន ១០០.០០០រៀល។