You are currently viewing នាយសេនាធិការ កងរាជអាវុធហត្ថខេត្តកោះកុង ផ្សព្វផ្សាយជាផ្លូវការ នូវការអនុវត្តការស្រង់វត្តមានតាមរយៈប្រព័ន្ធឌីជីថលទំនើប

នាយសេនាធិការ កងរាជអាវុធហត្ថខេត្តកោះកុង ផ្សព្វផ្សាយជាផ្លូវការ នូវការអនុវត្តការស្រង់វត្តមានតាមរយៈប្រព័ន្ធឌីជីថលទំនើប

(កោះកុង)៖ ដោយទទួលបានការណែនាំពីលោក ឧត្តមសេនីយ៍ត្រី មេបញ្ជាការ កងរាជអាវុធហត្ថខេត្តកោះកុង នៅរសៀលថ្ងៃទី១៩ ខែមេសា ឆ្នាំ២០២៣ លោកវរសេនីយ៍ទោ ម៉ាន់ ដាវីត នាយសេនាធិការ  បញ្ជាការដ្ឋាន កងរាជអាវុធហត្ថខេត្តកោះកុង បានប្រជុំផ្សព្វផ្សាយជាផ្លូវការ នូវការអនុវត្តការស្រង់វត្តមានតាមរយៈប្រព័ន្ធឌីជីថលទំនើប គ្រប់អង្គភាព ចំណុះបញ្ជាការដ្ឋាន កងរាជអាវុធហត្ថខេត្តកោះកុង។

 

កិច្ចប្រជុំនេះមានការចូលរួមពីសំណាក់ លោកនាយរងសេនាធិការ លោកប្រធាន អនុប្រធានមន្ទីរ លោកនាយ នាយរងការិយាល័យ លោកមេបញ្ជការ មូលដ្ឋាន ក្រុង ស្រុក ស្នាក់ការសន្តិសុខ និងក្រុមជំនួយការ។

 

ការស្រង់វត្តមានយោធិនមកធ្វើការ តាមរយៈប្រព័ន្ធឌីជីថលទំនើបនេះ គឺសបញ្ជាក់ឱ្យឃើញពីកំរិតសមត្ថភាពផ្នែកបច្ចេកវិទ្យារបស់យោធិន នៃកងរាជអាវុធហត្ថខេត្តកោះកុង គឺដើរទៅទាន់សម័យកាលសង្គម ដែលជាសម័យកាលបច្ចេកវិទ្យា។

 

ក្នុងឱកាសនោះដែរ លោកវរសេនីយ៍ទោ ម៉ាន់ ដាវីត នាយសេនាធិការ  បញ្ជាការដ្ឋាន កងរាជអាវុធហត្ថខេត្តកោះកុង បានលើកឡើងថា ការដាក់ចេញនូវទិសដៅការងារផ្សេងៗ ជូនចំពោះជំនាញទាំងអស់ ទាំងថ្នាក់បញ្ជាការដ្ឋានខេត្ត រហូតដល់ថ្នាក់មូលដ្ឋានក្រុង ស្រុក ស្នាក់ការសន្តិសុខ ត្រូវបន្តក្តាប់ជាប់នូវភារកិច្ចតួនាទីរបស់ខ្លួនបានច្បាស់លាស់ និងត្រូវមានទិសដៅការងារសំរាប់អនុវត្តន៍បន្ទាប់ឱ្យបានជាក់លាក់ និងមានភាពច្បាស់លាស់។