You are currently viewing ឃាត់ខ្លួន ជនសង្ស័យចំនួន០២នាក់ ជាជនជាតិវៀតណាម ជាប់ពាក់ព័ន្ធជាមួយករណីលួច

ឃាត់ខ្លួន ជនសង្ស័យចំនួន០២នាក់ ជាជនជាតិវៀតណាម ជាប់ពាក់ព័ន្ធជាមួយករណីលួច

ស្វាយរៀងៈ ជនសង្ស័យចំនួន០២នាក់ ជាជនជាតិវៀតណាម ត្រូវបាន កម្លាំងមូលដ្ឋានកងរាជអាវុធហត្ថក្រុងស្វាយរៀង បានធ្វើការឃាត់ខ្លួន សង្ស័យជាប់ពាក់ព័ន្ធជាមួយករណីលួច។

នេះបើតាមប្រភពពត៌មានពីភ្នាក់ងារ GRK News ដែលទទួលបានពី លោកឧត្តមសេនីយ៍ត្រី សែ វុទ្ធី មេបញ្ជាការ កងរាជអាវុធហត្ថខេត្តស្វាយរៀង បានឱ្យដឹងថា នៅវេលាម៉ោង ១៩និង៣០នាទី ថ្ងៃទី២៩ ខែវិច្ឆិកា ឆ្នាំ២០១៦ ស្ថិតនៅចំណុចមុខកាសីុណូពិភពថ្មី នៅភូមិបាវិតកណ្ដាល សង្កាត់បាវិត ក្រុងបាវិត ខេត្តស្វាយរៀង កម្លាំងមូលដ្ឋានកងរាជអាវុធហត្ថក្រុងស្វាយរៀង បានធ្វើការឃាត់ខ្លួនជនសង្ស័យចំនួន០២នាក់ ដែល រួមមានឈ្មោះៈ
០១. កាវ ហ្វឹកថាន់ ភេទប្រុស អាយុ១៦ឆ្នាំ មានទីលំនៅភូមិភឿកថាន់ ឃុំភឿកលូ ស្រុកតាងបាង ខេត្តតៃនិញ ប្រទេសវៀតណាម
០២. ងួន សាលី ហៅចិន ភេទប្រុស អាយុ២៣ឆ្នាំ មានទីលំនៅ ភូមិបាវិតកណ្តាល សង្កាត់បាវិត ក្រុងបាវិត ក្រុងបាវិត ខេត្តស្វាយរៀង។

លោកឧត្តមសេនីយ៍ត្រី បានបន្តអោយដឹងថា នៅមុនពេលកើតហេតុ នៅវេលាម៉ោង ១៩ជាង ថ្ងៃទី២៩ ខែវិច្ឆិកា ឆ្នាំ២០១៦ កូនប្រុសរបស់ឈ្មោះ សុខ ថាន់ បានយកម៉ូតូជិះទៅលេងផ្ទះមិត្តិភក្តិ ស្ថិតនៅភូមិបាវិតកណ្ដាល សង្កាត់បាវិត ក្រុងបាវិត ពេលទៅដល់ផ្ទះដែរជាមិត្តភ័ក្ត្ររបស់ខ្លួនរួច កូនរបស់ឈ្មោះ សុខ ថាន់ បានទុកម៉ូតូនៅខាងមុខផ្លូវចូលផ្ទះ ហើយបានដើរចូលទៅជជែកគ្នាលេងជាមួយមិត្តភ័ក្ត្រ បានប្រហែលជាងមួយម៉ោងទើបចេញមកក្រៅវិញ។ លុះចេញមកក្រៅក៏រកម៉ូតូមិនឃើញ។ ពេលនោះកូនរបស់ឈ្មោះ សុខ ថាន់ បានសង្ស័យថា ឈ្មោះ ងួន សាលី ហៅចិន ជាអ្នកយក ព្រោះពេលដែលកូនរបស់ឈ្មោះ សុខ ថាន់ ចូលទៅដល់ក្នុងផ្ទះមិត្តភក្តិបានបន្តិច ឈ្មោះ ងួន សាលី បានដើរចេញពីផ្ទះនោះដែរ។
ពេលនោះឈ្មោះ សុខ ថាន់ និងកូនប្រុស បានដើររកម៉ូតូទាំងយប់ តែរកមិនឃើញ។ មួយស្របក់ក្រោយមក ឈ្មោះ សុខ ថាន់ បានជិះទៅដល់ខាងមុខកាសីុណូពិភពថ្មី ក៏បានជួបឈ្មោះ ងួន សាលី ក៏សួរថា តើយកម៉ូតូខ្ញុំទៅណា? ឈ្មោះ ងួន សាលី បានប្រាប់ថាគេមិនមែនជាអ្នកយកទេ គឺឈ្មោះ ងួន សាលី ទេជាអ្នកលួចម៉ូតូនោះ។ ពេលនោះស្រាប់តែ ឈ្មោះ សុខ ថាន់ បានឃើញឈ្មោះ ងួន សាលី ជិះម៉ូតូកាត់ ក៏ស្រែកថា ចោរៗ ពេលនោះក៏មានប្រជាជនស្រែកបន្ត ស្របពេលដែលកម្លាំងកងរាជអាវុធហត្ថកំពុងបំពេញបេសកកម្មល្បាត ក៏ដេញតាមឃាត់ខ្លួនជនសង្ស័យនោះ នាំមកមូលដ្ឋានកងរាជអាវុធហត្ថក្រុងបាវិតទាំង ០២នាក់ដើម្បីធ្វើការសាកសួរ។
ជនសង្ស័យទាំង០២នាក់នោះ បានឆ្លើយសារភាពថា រូបគេ ពិតជាបានធ្វើដូចអ្វីដែលជាការចោទប្រកាន់ពិតប្រាកដមែន។

ជនសង្ស័យត្រូវបានកម្លាំងកងរាជអាវុធហត្ថ បានកសាងសំណុំរឿង ចាត់ការបន្តតាមនីតិវិធី។ ចំណែកម៉ូតូរបស់ជនរងគ្រោះ ត្រូវបានកម្លាំងកងរាជអាវុធហត្ថប្រគល់ជូនម្ចាស់ដើមវិញ។
%e1%9e%9f%e1%9f%a1

%e1%9e%9f%e1%9f%a2

%e1%9e%9f%e1%9f%a3
(អត្ថបទៈ ម៉ាន់ ដាវីត)