ពោធិ៍សាត់៖ ព្រឹកថ្ងៃទី២០ ខែមេសា ឆ្នាំ២០២៣ នៅបញ្ជាការដ្ឋានកងរាជអាវុធហត្ថខេត្តពោធិ៍សាត់ បានធ្វើពិធីសំណេះសំណាល និងជូនដំណើរយោធិន នៃកងរាជអាវុធហត្ថ ជ្រើសរើសថ្មី (ជាប់ជាស្ថាពរ) ទៅមជ្ឈមណ្ឌលហ្វឹកហ្វឺនកងរាជអាវុធហត្ថភ្នំជុំសែនរីករាយ ក្រោមអធិបតីភាព ឯកឧត្តម ចេង ឡៃ អភិបាលរងខេត្ត នៃគណៈអភិបាលខេត្តពោធិ៍សាត់ ដោយមានការអញ្ជើញចូលរួមពីសំណាក់លោក លោកស្រី ប្រធានមន្ទីរអង្គភាពជុំវិញខេត្ត នាយទាហាន នាយទាហានរង នៃកងរាជអាវុធហត្ថខេត្ត និងក្រុមគ្រួសារយោធិនទើបជ្រើសរើសថ្មី (ជាប់ជាស្ថាពរ)ផងដែរ។