You are currently viewing លោកជំទាវ មិន ធារី អញ្ជើញសំណេះសំណាល និងជូនដំណើរយោធិននៃកងរាជអាវុធហត្ថ ទើបជ្រើសរើសថ្មី

លោកជំទាវ មិន ធារី អញ្ជើញសំណេះសំណាល និងជូនដំណើរយោធិននៃកងរាជអាវុធហត្ថ ទើបជ្រើសរើសថ្មី

ឧត្តរមានជ័យ៖ ថ្ងៃទី២០ ខែមេសា ឆ្នាំ២០២៣ នៅបញ្ជាការដ្ឋានកងរាជអាវុធហត្ថខេត្តឧត្តរមានជ័យ បានរៀបចំពិធីសំណេះសំណាល និងជូនដំណើរយោធិននៃកងរាជអាវុធហត្ថ ទើបជ្រើសរើសថ្មី (ជាប់ជាស្ថាពរ) ចំនួន ៣៤នាក់ ចូលហ្វឹកហ្វឺននៅមជ្ឈមណ្ឌលហ្វឹកហ្វឺនកងរាជអាវុធហត្ថភ្នំជុំសែនរីករាយ ក្រោមអធិបតីភាព លោកជំទាវ មិន ធារី អភិបាលរងខេត្ត តំណាង ឯកឧត្តម ប៉ែន កុសល្យ អភិបាលនៃគណៈអភិបាលខេត្តឧត្តរមានជ័យ និង លោក ឧត្តមសេនីយ៍ត្រី

ចាន់ យូសាន់ មេបញ្ជាការរង កងរាជអាវុធហត្ថខេត្ត ដោយមានការអញ្ជើញចូលរួមពី មន្ត្រីជុំវិញខេត្ត លោកមេបញ្ជាការរង នាយសេនាធិការ នាយសេនាធិការរង ប្រធាន អនុប្រធានមន្ទីរ នាយការិយាល័យ និងមេបញ្ជាការមូលដ្ឋានកងរាជអាវុធហត្ថក្រុង ស្រុក ព្រមទាំងឪពុកម្ដាយ អាណាព្យាបាល របស់យោធិនជាប់ថ្មីផងដែរ។ ក្នុងឱកាសនោះដែរ លោកជំទាវអភិបាលរងខេត្ត បានផ្ដាំផ្ញើដល់ប្អូនៗដែលបានប្រឡងជាប់ជាស្ថាពរ ជាយោធិននៃកងរាជអាវុធហត្ថ បន្ទាប់ពីចូលទៅសាលាហ្វឹកហ្វឺន ត្រូវប្រឹងប្រែង រៀនសូត្រគ្រប់មុខវិជ្ជាឱ្យបានល្អប្រសើរដើម្បីក្លាយខ្លួនជាទំពាំងស្នងឬស្សីនាពេលអនាគត បន្ទាប់មកលោកជំទាវបានជូនបាច់ផ្កា ដល់តំណាងយោធិនដែលប្រឡងជាប់ជាកងរាជអាវុធហត្ថ។ ក្នុងពិធីនោះដែរ ឯកឧត្តម អភិបាលខេត្ត ឧបត្ថម្ភថវិកាម្នាក់ ១០០.០០០ រៀល និងលោក ឧត្តមសេនីយ៍ត្រី មេបញ្ជាការកងរាជអាវុធហត្ថខេត្ត ក៏បានឧបត្ថម្ភថវិកាម្នាក់ ១០០.០០០ រៀលផងដែរ សរុប ក្នុងម្នាក់ ២០០.០០០រៀល។