You are currently viewing ឧត្តមសេនីយ៍ទោ ស សំបូរធន នាយសេនាធិការកងរាជអាវុធហត្ថលើផ្ទៃប្រទេស អញ្ជើញចុះត្រួតពិនិត្យកម្លាំងកងវរសេនាតូចសិក្សា

ឧត្តមសេនីយ៍ទោ ស សំបូរធន នាយសេនាធិការកងរាជអាវុធហត្ថលើផ្ទៃប្រទេស អញ្ជើញចុះត្រួតពិនិត្យកម្លាំងកងវរសេនាតូចសិក្សា

កំពង់ឆ្នាំង៖ ដោយបានទទួលការអនុញ្ញាតពី ឯកឧត្តម នាយឧត្តមសេនីយ៍ សៅ សុខា អគ្គមេបញ្ជាការរងនៃកងយោធពលខេមរភូមិន្ទ និងជាមេបញ្ជាការកងរាជអាវុធហត្ថលើផ្ទៃប្រទេស នៅមជ្ឈមណ្ឌលហ្វឹកហ្វឺនកងរាជអាវុធហត្ថ(ភ្នំជុំសែនរីករាយ) ព្រឹកថ្ងៃសុក្រ ទី២១ ខែមេសា ឆ្នាំ២០២៣ លោក ឧត្តមសេនីយ៍ទោ ស សំបូរធន នាយសេនាធិការកងរាជអាវុធហត្ថលើផ្ទៃប្រទេស បានអញ្ជើញចុះត្រួតពិនិត្យ និងផ្ទេរ-ប្រគល់កម្លាំងកងអន្តរាគមន៍ ឲ្យទៅគ្រប់គ្រងសិក្ខាកាមវគ្គបណ្តុះបណ្ដាលពលទាហាននៃកងរាជអាវុធហត្ថ ជំនាន់ទី៤៦ ដែលនឹងត្រូវបើកវគ្គសិក្សានាថ្ងៃទី០១ ខែឧសភា ឆ្នាំ២០២៣ខាងមុខនេះ។