You are currently viewing ឯកឧត្តម អ៊ុ រាត្រី អញ្ជើញសំណេះសំណាល និងជូនដំណើរយោធិន នៃកងរាជអាវុធហត្ថទើបជ្រើសរើសថ្មី

ឯកឧត្តម អ៊ុ រាត្រី អញ្ជើញសំណេះសំណាល និងជូនដំណើរយោធិន នៃកងរាជអាវុធហត្ថទើបជ្រើសរើសថ្មី

បន្ទាយមានជ័យ៖ ព្រឹកថ្ងៃស្រុក ទី២១ ខែមេសា ឆ្នាំ២០២៣ នៅបញ្ជាការដ្ឋាន កងរាជអាវុធហត្ថខេត្តបន្ទាយមានជ័យ បានធ្វើពិធីសំណេះសំណាល និងជូនដំណើរយោធិន នៃកងរាជអាវុធហត្ថទើបជ្រើសរើសថ្មីដែលជាប់ជាស្ថាពរចំនួន៥៣នាក់ ចូលហ្វឹកហ្វឺននៅមជ្ឈមណ្ឌលហ្វឹកហ្វឺនកងរាជអាវុធហត្ថភ្នំជុំសែនរីករាយ ស្ថិតក្នុងភូមិសាស្រ្តខេត្តកំពង់ឆ្នាំង ក្រោមអធិបតីភាព ឯកឧត្តម អ៊ុ រាត្រី អភិបាលនៃគណៈអភិបាលខេត្តបន្ទាយមានជ័យ និងលោក ឧត្ដមសេនីយ៍ត្រី បោន ប៊ិន មេបញ្ជាការកងរាជអាវុធហត្ថខេត្ត ដោយមានការអញ្ជើញចូលរួមពីសំណាក់ លោកឧត្តមសេនីយ៍ទោ សិទ្ធ ឡោះ ស្នងការ ស្នងការដ្ឋាននគរបាលខេត្ត លោកវរសេនីយ៍ឯក មាស ប៊ុនរុន តំណាង លោកឧត្តមសេនយ៍ត្រី ជឹម ប៊ុនអាន មេបញ្ជាការតំបន់ប្រតិបត្តិការសឹករងខេត្ត ប្រធានមន្ទីរ អង្គភាពជុំវិញខេត្ត អភិបាលក្រុង-ស្រុកទាំង៩  និងយោធិន នៃកងរាជអាវុធហត្ថដែលទើបជ្រើរើសថ្មី (ជាប់ជាស្ថាពរ) ព្រមទាំងមាតា-បិតា និងអាណាព្យាបាលផងដែរ។

 

ក្នុងឱកាសនេះដែរ លោកឧត្តមសេនីយ៍ត្រី បោន ប៊ិន មេបញ្ជាការកងរាជអាវុធហត្ថខេត្ត បានឧបត្ថម្ភយោធិន នៃកងរាជអាវុធហត្ថ ដែលទើបជ្រើសរើសថ្មី (ជាប់ជាស្ថាពរ) ទាំង៥៣នាក់ ក្នុងម្នាក់ៗទទួលបាន មី២កេស, ត្រីខ ២យួរ, ខោអាវកីឡា២ឈុត, កន្សែងមួយ រួមនឹងថវិកាចំនួនចំនួន៣០ម៉ឺនរៀល។