You are currently viewing ឧត្តមសេនីយ៍ត្រី អេង ហ៊ី អញ្ជើញធ្វើបទឧទ្ទេសនាមដល់នាយ នាយរង និងពលអាវុធហត្ថខេត្តកណ្តាល

ឧត្តមសេនីយ៍ត្រី អេង ហ៊ី អញ្ជើញធ្វើបទឧទ្ទេសនាមដល់នាយ នាយរង និងពលអាវុធហត្ថខេត្តកណ្តាល

កណ្តាលៈ នៅរសៀលថ្ងៃទី០១ ខែធ្នូ ឆ្នាំ២០១៦ នៅបញ្ជាការដ្ឋានកងរាជអាវុធហត្ថខេត្តកណ្តាល លោកឧត្តមសេនីយ៍ត្រី អេង ហ៊ី ស្នងការរង ស្នងការដ្ឋានកសាងកម្លាំង និងជាអ្នកនាំពាក្យកងរាជអាវុធហត្ថលើផ្ទៃប្រទេស បានអញ្ជើញធ្វ់ើការឧទ្ទេសនាម​អប់រំចិត្តសាស្រ្ត​ស្តីពីការកសាងខ្លួន​ឱ្យក្លាយជា​អាវុធហត្ថគំរូ ឆ្នើម មានស្នាដៃល្អ និងមានវិន័យ ដល់នាយទាហាន នាយទាហានរង និងពលទាហាននៃកងរាជអាវុធហត្ថ​ខេត្ត​កណ្តាល។

វត្តមានចូលរួមក្នុងពិធីនេះមាន លោក វរសេនីយ៍ មេបញ្ជាការរងកងរាជអាវុធហត្ថខេត្តកណ្តាល នាយរងសេនាធិការដ្ឋាន ប្រធាន អនុប្រធានមន្ទីរ នាយ នាយរងការិយាល័យ មេបញ្ជាការក្រុង ស្រុក កងអន្តរាគមន៍ និងសមាជិកកងរាជអាវុធហត្ថខេត្តកណ្តាលជាច្រើនរូប។

លោក ឧត្តមសេនីយ៍ត្រី អេង ហ៊ី បានស្នើឲ្យនាយទាហាន នាយទាហានរង និងពលទាហាននៃកងរាជអាវុធហត្ថខេត្តទាំងអស់ត្រូវយក​ចិត្តទុកដាក់​ស្តាប់ កត់ត្រា ពីព្រោះការងារអប់រំចិត្តសាស្រ្តមានសារៈសំខាន់ណាស់ ក្នុងគោលបំណង ដើម្បីកសាងសមត្ថភាពកម្លាំងកងរាជអាវុធហត្ថ ឲ្យយល់ជ្រួបជ្រាបពីតួនាទី ភារកិច្ច កាត់បន្ថយនូវកំហុសខុសឆ្គងរបស់ខ្លួន ដែលជាមន្ត្រីប្រតិបត្តិច្បាប់។

លោក ឧត្តមសេនីយ៍ត្រី បានបញ្ជាក់ថា ការងារអប់រំចិត្តសាស្រ្តពិតជាមានតម្លៃខ្លាំងណាស់ ព្រោះវាពាក់ព័ន្ធទៅនឹងទង្វើរបស់យើង ធ្វើជាប្រចាំ យើងបានឃើញហើយអាវុធហត្ថដែលមានកំហុសកន្លងទៅ គឺមានតែពីរយ៉ាង ទី១-មិនចេះ និងទី២-គិតខុស ហេតុដូចនេះហើយ ដើម្បីឲ្យមានការឯកភាពគ្នា​នៅ​ទូទាំងប្រទេស ឯកឧត្តម នាយឧត្តមសេនីយ៍ មេបញ្ជាការកងរាជអាវុធហត្ថលើផ្ទៃប្រទេស បានដាក់ចេញ​ផែនការ​ហ្វឹកហ្វឺន អប់រំចិត្តសាស្រ្តនេះ ដែលជួយឲ្យកងរាជអាវុធហត្ថជៀសផុតពីទណ្ឌកម្មវិន័យនិងទោសព្រហ្មទណ្ឌជាដើម។

លោក ឧត្តមសេនីយ៍ត្រី បានរំឮកថា ប្រទេសដែលកើតមាននូវបដិវត្តន៍ពណ៌ ផ្តូលរំលំរដ្ឋអំណាចស្របច្បាប់ ដោយបន្តុបរដ្ឋអំណាចមួយផ្សេងទៀត សុទ្ធតែធ្លាក់នៅក្នុងភាពអន់ថយ អស្ថិរភាព និងមហន្តរាយរហូតមកដល់បច្ចុប្បន្ន ប្រទេសខ្លះទៀតកំពុងមានសង្រ្គាមបង្ហូរឈាមគ្នា ការបាក់បែក​វិនាស​ព្រាត់​ប្រាស់រកទីបញ្ចប់គ្មាន ដូចប្រទេសជាតិរបស់យើងបានធ្លាប់ឆ្លងកាត់រួចមកហើយ សង្រ្គាមគ្មានបានផ្តល់ផលចំណេញដល់ប្រទេសជាតិ និងប្រជាជនឡើយ យើងបានសុខសន្តិភាពដោយលំបាក ដូច្នេះយើងទាំងអស់គ្នា ត្រូវរួមគ្នាការពារទោះជាត្រូវលះបង់ក្នុងតម្លៃណាក៏ដោយ ត្រូវតែ​ការពារសុខសន្តិភាពនេះឲ្យបាន តាមមគ្គុទេសក៏ដឹកនាំដ៏ត្រឹមត្រូវរបស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណា​ចក្រកម្ពុជា ដែលបានដាក់ចេញនូវ​នយោបាយ ឈ្នះ ឈ្នះ ខែ្មរតែមួយ ប្រទេសតែមួយ ប្រជាជនតែមួយ រស់នៅក្រោមដំបូលរដ្ឋធម្មនុញ្ញតែមួយ ព្រះមហាក្សត្រតែមួយ រាជរដ្ឋាភិបាលតែមួយ កងទ័ពជាតិតែមួយ ដើម្បីបន្តអភិវឌ្ឍប្រទេសជាតិតទៅមុខទៀត ឲ្យមានភាពស្មើមុខសើ្មមាត់ ជាមួយបណ្តា​ប្រទេស​ដ៏ទៃទៀត។

ជាមួយគ្នានេះដែរ លោក ឧត្តមសេនីយ៍ត្រី អេង ហ៊ី បានលើកយកពីតួនាទី ភារកិច្ចរបស់កងរាជអាវុធហត្ថ ដែលជាកូនចៅរបស់ប្រជាពលរដ្ឋ ការពារប្រជាពលរដ្ឋ និងកងរាជអាវុធហត្ថជាផ្នែកមួយនៃកងយោធពលខេមរភូមិន្ទ ជាទ័ពជំនាញ ដែលមានស្វ័យភាពក្នុងការអនុវត្តច្បាប់ សកម្មភាពជាប៉ូលិសដែលមានឧបនិស្ស័យជាអន្តរក្រសួង មានសមត្ថកិច្ចលើផ្ទៃប្រទេសទាំងមូល ទៅលើពលរដ្ឋស៊ីវិលនិងយោធិន។ ភារកិច្ចរបស់កងរាជអាវុធហត្ថរក្សាការពារសន្តិសុខ សណ្តាប់ធ្នាប់សាធារណៈ ចូលរួមពង្រឹងការអនុវត្តច្បាប់ និងជួយសង្គ្រោះប្រជាពលរដ្ឋនៅ​ពេលជួបគ្រោះមហន្តរាយផ្សេងៗ។

លោក ឧត្តមសេនីយ៍ត្រី បានរំឮកដោយសង្កត់ធ្ងន់ថា យើងបំពេញតួនាទី ភារកិច្ចគឺចង់បានស្នាដៃនិងទទួលបានជោគជ័យ ប៉ុន្តែបើយើងអនុវត្តមិន​ត្រឹមត្រូវ​តាម​នីតិវិធីទេ គឺនឹងទទួលទោសតាមផ្លូវច្បាប់ហើយ ដូច្នេះ ដើម្បីជៀសផុតពីកំហុសនេះ យើងត្រូវសិក្សារៀនសូត្រអំពីច្បាប់និង​លិខិតបទដ្ឋានគតិយុត្តផ្សេងៗ។ ក្នុងនាមជាកងរាជអាវុធហត្ថ យើងទាំងអស់គ្នាត្រូវគោរពច្បាប់ គោរពវិន័យកងទ័ព និងមានក្រមសីលធម៌ ជាពិសេសត្រូវប្រកាន់ខ្ជាប់ខ្ជួននូវសីលអាវុធហត្ថទាំង៥ និងគោរពឱ្យបានដាច់ខាត់នូវវិធានការផ្ទៃក្នុងកងរាជអាវុធហត្ថទាំង៩ចំណុច។

%e1%9e%90%e1%9f%a1

%e1%9e%90%e1%9f%a2

%e1%9e%90%e1%9f%a3

%e1%9e%90%e1%9f%a4

%e1%9e%90%e1%9f%a5

%e1%9e%90%e1%9f%a6

%e1%9e%90%e1%9f%a7

%e1%9e%90%e1%9f%a8

%e1%9e%90%e1%9f%a9
(អត្ថបទ លឹប គា)