You are currently viewing ឯកឧត្តម ងួន រតនៈ អញ្ជើញសំណេះសំណាល និងជូនដំណើរយោធិន ទើបជ្រើសរើសថ្មី

ឯកឧត្តម ងួន រតនៈ អញ្ជើញសំណេះសំណាល និងជូនដំណើរយោធិន ទើបជ្រើសរើសថ្មី

កំពង់ធំ៖ ថ្ងៃទី២១ ខែមេសា ឆ្នាំ២០២៣ នៅបញ្ជាការដ្ឋានកងរាជអាវុធហត្ថខេត្តកំពង់ធំ បានរៀបចំពិធីសំណេះសំណាល និងជូនដំណើរយោធិន ទើបជ្រើសរើសថ្មី (ជាប់ជាស្ថាពរ) ចូលទៅកាន់មជ្ឈមណ្ឌលហ្វឹកហ្វឺនកងរាជអាវុធហត្ថភ្នំជុំសែនរីករាយ ក្រោមអធិបតីភាព ឯកឧត្តម ងួន រតនៈ អភិបាលនៃគណៈអភិបាលខេត្តកំពង់ធំ និងលោកឧត្តមសេនីយ៍ត្រី មាស យ៉ត មេបញ្ជាការ កងរាជអាវុធហត្ថខេត្ត ពិធីនេះក៏មានការអញ្ជើញចូលរួមពីសំណាក់ប្រធានមន្ទីរ អង្គភាពជុំវិញខេត្ត លោកមេបញ្ជាការរង នាយ នាយសេនាធិការរង ប្រធាន-អនុប្រធានមន្ទីរទាំង០៧ នាយ-នាយរងការិយាល័យ និងមេបញ្ជាការមូលដ្ឋានកងរាជអាវុធហត្ថក្រុង/ស្រុក ទាំង0៩ ព្រមទាំងឪពុកម្ដាយ អាណាព្យាបាល របស់យោធិនផងដែរ ក្នុងឱកាសនេះ ឯកឧត្តមអភិបាល នៃគណៈអភិបាលខេត្ត បានធ្វើការសំណេះសំណាលផ្ដាំផ្ញើរដល់ក្មួយៗ ដែលបានប្រឡងជាប់ស្ថាពរ ជាយោធិននៃកងរាជអាវុធហត្ថ បន្ទាប់ពីចូលទៅសាលាហ្វឹកហ្វឺន ត្រូវខិតខំប្រឹងប្រែង រៀនសូត្រគ្រប់មុខវិជ្ជាឱ្យបានល្អប្រសើរដើម្បីក្លាយខ្លួនជាទំពាំងស្នងឬស្សី នាពេលអនាគត ជៀសអោយឆ្ងាយពីគ្រឿងញៀន បន្ទាប់មកឯកឧត្តមអភិបាលខេត្ត បានជូនបាច់ផ្កា ដល់តំណាងយោធិនz បំពាក់ក្រម៉ាជាអនុស្សាវរីយ៍ និងបានឧបត្ថម្ភថវិកាក្នុងម្នាក់ៗទទួលបានថវិកាចំនួន ២០០,០០០ រៀល។