តាកែវ៖ ថ្ងៃទី២១ ខែមេសា ឆ្នាំ២០២៣ នៅបញ្ជាការដ្ឋានកងរាជអាវុធហត្ថខេត្តតាកែវ លោកឧត្តមសេនីយ៍ត្រី សេង មហា មេបញ្ជាការកងរាជអាវុធហត្ថខេត្តតាកែវ និងលោកស្រី បានដឹកនាំ មេបញ្ជាការរង នាយ នាយរងនៃកងរាជអាវុធហត្ថខេត្តទាំងអស់ ធ្វើពិធីសូត្រមន្តប្រោះព្រំលើករាសី សុំសេចក្តីសុខចម្រើន ឆ្នាំថ្មីប្រពៃណីជាតិខ្មែរ។ ក្នុងឪកាសនោះ លោកឧត្តមសេនីយ៍ត្រី មេបញ្ជាការបាន ប្រគេនទេយ្យទាន ដល់ព្រះសង្ឃ ចំនួន ០៥ព្រះអង្គ ក្នុងមួយព្រះអង្គប្រគេន អង្ករ ០១បាវ ស្មើ ២៥គីឡូក្រាម មីចំនួន ២កេស ភេសជ្ជៈ POCARI SWEAT ០១កេស ភេសជ្ជៈ Bacchus ០១កេស ទឹកសុទ្ធចំនួន ០២កេស ស្លាដក់ចំនួន ០១ និងប្រគេនបច័្ចយ ដល់ព្រះសង្ឃ ០៥អង្គ និងលោកតាអាចារ្យចំនួន ០៤នាក់ ផងដែរ។