You are currently viewing លោក វរសេនីយ៍ឯក ទូច អ៊ីណាន ដឹកនាំប្រជុំត្រួតពិនិត្យ ការអនុវត្តតួនាទី ភារកិច្ច និងវឌ្ឍនភាពការងារកងរាជអាវុធហត្ថ ប្រចាំត្រីមាស១

លោក វរសេនីយ៍ឯក ទូច អ៊ីណាន ដឹកនាំប្រជុំត្រួតពិនិត្យ ការអនុវត្តតួនាទី ភារកិច្ច និងវឌ្ឍនភាពការងារកងរាជអាវុធហត្ថ ប្រចាំត្រីមាស១

កណ្តាល៖ រសៀលថ្ងៃទី៣១ ខែមេសា ឆ្នាំ២០២៣ នៅសាលប្រជុំទីបញ្ជាការកងរាជអាវុធហត្ថខេត្តកណ្តល លោក វរសេនីយ៍ឯក ទូច អ៊ីណាន លោកស្រី វរសេនីយ៍ឯក អោម សុភារ៉ា និងលោក វរសេនីយ៍ឯក ពិន ច័ន្ទតារា មេបញ្ជាការរង កងរាជអាវុធហត្ថខេត្តកណ្តាល បានដឹកនាំ ប្រធាន អនុប្រធានមន្ទីរ មេបញ្ជាការមូលដ្ឋានកងរាជអាវុធហត្ថក្រុង-ស្រុកទាំង១១ នាយ នាយរង និងជំនួយការ ក្នុងមន្ទីរស្រាវជ្រាវ និងបង្ក្រាបបទល្មើស ប្រជុំត្រួតពិនិត្យ ការអនុវត្តតួនាទី ភារកិច្ច និងវឌ្ឍនភាពការងារកងរាជអាវុធហត្ថ ប្រចាំត្រីមាស១ ទិសដៅការងារត្រីមាស២ ពាក់ព័ន្ធនឹងការងារជំនាញស្រាវជ្រាវបង្រ្កាបបទល្មើស និងប្រកាសសមាសភាពនាយ នាយរង ដែលទើបទទួលបានសេចក្តីសម្រេចថ្មី។