ប៉ៃលិន៖ នៅថ្ងៃទី២១ ខែមេសា ឆ្នាំ២០២៣ នៅបញ្ជាការដ្ឋានកងរាជអាវុធហត្ថខេត្តប៉ៃលិន បានរៀបចំពិធីសំណេះសំណាល និងជូនដំណើរយោធិន នៃកងរាជអាវុធហត្ថខេត្តប៉ៃលិន ដែលទើបជ្រើសរើសថ្មី (ជាប់ជាស្ថាពរ) នឹងត្រូវចូលទៅហ្វឹកហ្វឺននៅមជ្ឈមណ្ឌលហ្វឹកហ្វឺនកងរាជអាវុធហត្ថភ្នំជុំសែនរីករាយ ក្រោមអធិបតីភាព ឯកឧត្ដម គោស៊ុ ប៊ុនសឿត អភិបាលរង នៃគណៈអភិបាលខេត្ដ តំណាងលោកជំទាវ បាន ស្រីមុំ អភិបាល នៃគណៈអភិបាលខេត្ដប៉ៃលិន លោកឧត្ដមសេនីយ៍ត្រី កែវ សុផល មេបញ្ជាការ កងរាជអាវុធហត្ថខេត្ដប៉ៃលិន ដោយមានការអញ្ជើញចូលរួមពីសំណាក់លោកស្នងការរងនគរបាលខេត្ត លោកនាយសេនាធិការប្រតិបត្តិការសឹងរងប៉ៃលិន ព្រមទាំងនាយទាហាន នាយទាហានរង និងឪពុក ម្តាយ យោធិននៃកងរាជអាវុធហត្ថ ដែលទើបជ្រើសរើសថ្មី ក្នុងឱកាសនេះដែរ ឯកឧត្ដមអភិបាលរងខេត្ត បានផ្ដាំផ្ញើដល់ប្អូនៗដែលបានប្រឡងជាប់ជាស្ថាពរ យោធិននៃកងរាជអាវុធហត្ថខេត្ដប៉ៃលិន នៅពេលចូលទៅសាលាហ្វឹកហ្វឺន ត្រូវប្រឹងប្រែង រៀនសូត្រគ្រប់មុខវិជ្ជាឱ្យបានល្អប្រសើរដើម្បីក្លាយខ្លួនជាទំពាំងស្នងឫស្សីនាពេលអនាគត ឯកឧត្ដមក៏បាននាំយកថវិការបស់លោកជំទាវ អភិបាលខេត្ត ឧបត្ថម្ភជូនដល់ពលទាហានដែលទើបជ្រើសរើសថ្មីចំនួន ២៩នាក់ ក្នុងម្នាក់ៗទទួលបានថវិកាចំនួន ១០០,០០០រៀល លោកឧត្ដមសេនីយ៍ត្រី កែវ សុផល មេបញ្ជាការកងរាជអាវុធហត្ថខេត្តប៉ៃលិន ក៏បានឧបត្ថម្ភបន្ថែម ក្នុងម្នាក់ៗ ទទួលបាន ៥០,០០០ រៀល និងអាហារសម្រាប់ហូបតាមផ្លូវមួយកញ្ចប់ ។