You are currently viewing នៅបញ្ជាការដ្ឋានកងរាជអាវុធហត្ថខេត្តព្រៃវែង បានធ្វើពិធីសូត្រមន្តប្រោះព្រំលើករាសី សុំសេចក្តីសុខចម្រើន

នៅបញ្ជាការដ្ឋានកងរាជអាវុធហត្ថខេត្តព្រៃវែង បានធ្វើពិធីសូត្រមន្តប្រោះព្រំលើករាសី សុំសេចក្តីសុខចម្រើន

ព្រៃវែង៖ នៅថ្ងៃទី២២ ខែមេសា ឆ្នាំ២០២៣ នៅបញ្ជាការដ្ឋានកងរាជអាវុធហត្ថខេត្តព្រៃវែង លោកឧត្តមសេនីយ៍ត្រី ឈួន គឹមសាន មេបញ្ជាការកងរាជអាវុធហត្ថខេត្ត និងលោកស្រី បានដឹកនាំ មេបញ្ជាការរង នាយសេនាធិការរង ប្រធាន-អនុប្រធានមន្ទីរ មេបញ្ជាការមូលដ្ឋានកងរាជអាវុធហត្ថ ក្រុង/ស្រុក ប្រធានស្នាក់ការសន្តិសុខ នាយ-នាយរង នៃកងរាជអាវុធហត្ថខេត្ត ធ្វើពិធីសូត្រមន្តប្រោះព្រំលើករាសី សុំសេចក្តីសុខចម្រើន ឆ្នាំថ្មីប្រពៃណីជាតិខ្មែរ ឆ្នាំថោះ បញ្ចស័ក ព.ស ២៥៦៦ ក្នុងឱកាសនេះដែរ លោកឧត្តមសេនីយ៍ មេបញ្ជាការ បានប្រគេនទេយ្យទាន ដល់ព្រះសង្ឃ ចំនួន០៤វត្ត ក្នុងមួយវត្តៗ អង្ករ ៥០ គីឡូក្រាម មីសៀម០១កេស ត្រីខ០១កេស ទឹកត្រី០១យួរ ទឹកស៊ីអ៊ីវ០១យួរ ភេសជ្ជៈមួយចំនួន ស្លាដក់០១ ប្រអប់ បច្ច័យចំនួន ៤០០,០០០រៀល។