ព្រះសីហនុ៖ នៅវេលាម៉ោង៧:០០នាទីយប់ ថ្ងៃទី២៣ ខែមេសា ឆ្នាំ២០២៣ មានករណីគ្រោះអគ្គីភ័យឆាបឆេះអគារកំពុងសាងសង់មួយកន្លែង ឈ្មោះកំពង់ដេវ៉ា តាមបណ្តោយផ្លូវទៅវត្តអូរត្រេះ (ផ្លូវអាឡាំងឌឺឡុង) ស្ថិតក្នុងសង្កាត់លេខ៤ ក្រុងព្រះសីហនុ។ លោកឧត្តមសេនីយ៍ត្រី ហេង ប៊ុនទី មេបញ្ជាការ កងរាជអាវុធហត្ថខេត្តព្រះសីហនុ បានដឹកនាំកម្លាំងជំនាញ នៃការិយាល័យជំនួយមនុស្សធម៌និងសង្រ្គោះគ្រោះមហន្តរាយ និងកម្លាំងមូលដ្ឋានកងរាជអាវុធហត្ថក្រុងព្រះសីហនុ ចុះជួយអន្តរាគមន៍នៅទីតាំងកន្លែងកើតហេតុ ដោយចូលរួមសហការជាមួយអាជ្ញាធរដែនដី និងកម្លាំងសមត្ថកិច្ចចម្រុះពាក់ព័ន្ធ។