រាជធានីភ្នំពេញ៖ ដោយបានទទួលការអនុញ្ញាតពី ឯកឧត្តម នាយឧត្តមសេនីយ៍ សៅ សុខា អគ្គមេបញ្ជាការរងនៃកងយោធពលខេមរភូមិន្ទ និងជាមេបញ្ជាការកងរាជអាវុធហត្ថលើផ្ទៃប្រទេស នៅសាលប្រជុំទីស្ដីការក្រសួងការពារជាតិ ព្រឹកថ្ងៃចន្ទ ទី២៤ ខែមេសា ឆ្នាំ២០២៣ លោក ឧត្តមសេនីយ៍ទោ ស សំបូរធន នាយសេនាធិការកងរាជអាវុធហត្ថលើផ្ទៃប្រទេស បានអញ្ជើញចូលរួមកិច្ចប្រជុំគណៈកម្មការ ដើម្បីត្រៀមរៀបចំកិច្ចប្រជុំសេនាធិការជាន់ខ្ពស់រវាងកងយោធពលខេមរភូមិន្ទ ជាមួយកងទ័ពភូមិន្ទថៃ ក្រោមអធិបតីភាព ឯកឧត្តម នាយឧត្តមសេនីយ៍ ឥត សារ៉ាត់ អគ្គមេបញ្ជការរង នាយសេនាធិការចម្រុះនៃកងយោធពលខេមរភូមិន្ទ និងជាប្រធានគណៈកម្មការ។ ខ្លឹមសារសំខាន់ៗគ្រោងនឹងជួបពិភាក្សាជាមួយភាគីកងទ័ពភូមិន្ទថៃ នៅក្នុងកិច្ចប្រជុំសេនាធិការជាន់ខ្ពស់ នាខែសីហា ឆ្នាំ២០២៣ខាងមុខនេះមានចំនួន ០៩ចំណុច :
១. កិច្ចសហប្រតិបត្តិការផ្នែកការអប់រំ និងបណ្ដុះបណ្ដាល។
២. កិច្ចសហប្រតិបត្តិការផ្លាស់ប្តូរទស្សនកិច្ច។
៣. កិច្ចសហប្រតិបត្តិការផ្លាស់ប្តូរចារកិច្ច។
៤. កិច្ចសហប្រតិបត្តិការលើការងារបេសកកម្មរក្សាសន្តិភាពអង្គការសហប្រជាជាតិ។
៥. កិច្ចសហប្រតិបត្តិការលើគម្រោងបណ្ដុះបណ្ដាលផ្នែកកសិកម្ម។
៦. កិច្ចសហប្រតិបត្តិការប្រភេទទ័ព(ជើងគោក ជើងទឹក និងជើងអាកាស)។
៧. យន្តការនៃកិច្ចប្រជុំថ្នាក់នាយទាហានជាន់ខ្ពស់។
៨. កិច្ចសហប្រតិបត្តិការលើវិស័យដោះមីនមនុស្សធម៌។
៩. កិច្ចសហប្រតិបត្តិការផ្សេងៗ។