កំពត៖ នៅវេលាម៉ោង ១៤:៤០នាទី ថ្ងៃទី២២ ខែមេសា ឆ្នាំ២០២៣ កម្លាំងជំនាញការិយាល័យប្រឆាំងគ្រឿងញៀន មន្ទីរស្រាវជ្រាវ និងបង្ក្រាបបទល្មើសកងរាជអាវុធហត្ថខេត្តកំពត សហការជាមួយកម្លាំងមូលដ្ឋានអាវុធហត្ថស្នាក់ការសន្តិសុខព្រែកចាក ដឹកនាំដោយលោក វរសេនីយ៍ឯក សេង វិច្ឆិកា មេបញ្ជាការរង ទទួលជំនាញគ្រឿងញៀន បានចុះបង្ក្រាបមុខសញ្ញាជួញដូរ និងប្រើប្រាស់ដោយខុសច្បាប់នូវសារធាតុញៀន ស្ថិតនៅភូមិឫស្សី ស្រុកខាងកើត ឃុំឫស្សីស្រុកខាងកើត ស្រុកកំពង់ត្រាច ខេត្តកំពត ដោយឃាត់ខ្លួនជនសង្ស័យបានចំនួន ០២នាក់ និងចាប់យកវត្ថុតាងរួមមាន គ្រឿងញៀន១៥កញ្ចប់តូច ទម្ងន់៣,៣៧ក្រាម ថ្លឹងទាំងសំបក់ថង់ រថយន្តចំនួន០១គ្រឿ ទូរស័ព្ទចំនួន០៣គ្រឿង ឧបករណ៍ជក់ចំនួនមួយ។
បច្ចុប្បន្នជនសង្ស័យ និងវត្ថុតាងត្រូវបានឃាត់ខ្លួននៅមន្ទីរស្រាវជ្រាវ និងបង្ក្រាបបទល្មើស ដើម្បីចាត់ការតាមនីតិវិធី។