កណ្តាល៖ ថ្ងៃទី២០ ខែមេសា ឆ្នាំ២០២៣ កម្លាំងជំនាញមូលដ្ឋានកងរាជអាវុធហត្ថស្រុកពញាឮ ខេត្តកណ្តាល បានចុះបង្រ្កាបករណីជួញដូរដោយខុសច្បាប់នូវសារធាតុញៀន ស្ថិតនៅឃុំកំពង់លួង ស្រុកពញាឮ ខេត្តកណ្តាល ដោយឃាត់ខ្លួនជនសង្ស័យបានចំនួន ០៧នាក់ ស្រី ០១នាក់ និងចាប់យកវត្ថុតាងពាក់ព័ន្ធមួយចំនួន។
បច្ចុប្បន្នជនសង្ស័យ និងវត្ថុតាង សមត្ថកិច្ចកងរាជអាវុធហត្ថខេត្តកណ្តាល បានកសាងសំណុំរឿង បញ្ជូនទៅសាលាដំបូងខេត្តតាមនីតិវិធី។