ប៉ៃលិន៖ នៅវេលាម៉ោង ១៤:០០នាទី ថ្ងៃទី២៣ ខែមេសា ឆ្នាំ២០២៣ កម្លាំងមូលដ្ឋានកងរាជអាវុធហត្ថក្រុងប៉ៃលិន ដឹកនាំដោយ លោកវរសេនីយ៍ទោ ស៊ិន តាំ មេបញ្ជាការមូលដ្ឋានកងរាជអាវុធហត្ថក្រុងប៉ៃលិន បានចុះសហការជាមួយរដ្ឋបាលក្រុង កម្លាំងអធិការនគបាលក្រុង មន្ទីរបរិស្ថានខេត្ត ប្រជាកាពារ និងមានការសម្របសម្រួលពីព្រះរាជអាជ្ញាអមសាលាដំបូងខេត្តប៉ៃលិន បានចុះដល់ចំណុចគគីរប្រហោង ស្ថិតនៅភូមិភ្នំដំបង សង្កាត់អូរតាវ៉ៅ ក្រុងប៉ៃលិន ខេត្តប៉ៃលិន បានដកកញ្ឆាចោលចំនួន ២,៧០០គុម្ព/ដើម ដែលមានផ្ទៃដីទំហំ ៤០x៥០ម៉ែត្រ ហើយកម្លាំងចម្រុះបានដុតកម្ទេចនៅនឹងកន្លែងកើតហេតុចំពោះជនសង្ស័យបានរត់គេចខ្លួនបាត់។