ភ្នំពេញ៖ ព្រឹកថ្ងៃទី២៤ ខែមេសា ឆ្នាំ២០២៣ នៅវិទ្យាស្ថានកងរាជអាវុធហត្ថ (កំបូល) លោក ឧត្ដមសេនីទោ តាត ចន្ថា នាយកវិទ្យាស្ថាន បានដឹកនាំប្រជុំបូកសរុបលទ្ធផលការងារកងរាជអាវុធហត្ថ ដោយមានការអញ្ជើញចូលរួមពីសំណាក់លោក នាយលេខាធិការ ប្រធានមន្ទីរទាំង៥ ប្រធានក្រុមស្រាវជ្រាវវិជ្ជាសាស្ត្រ ហ្វឹកហ្វឺន ប្រធានក្រុមយោធាចារ្យ ការិយាល័យហិរញ្ញវត្ថុ និងបុគ្គលិកពាក់ព័ន្ធ។