កែប៖ ដោយបានការអនុញ្ញាតពីលោក ឧត្តមសេនីយ៍ត្រី ហ៊ត សីហា មេបញ្ជាការ កងរាជអាវុធហត្ថខេត្តកែប នៅបញ្ជាការដ្ឋាន កងរាជអាវុធហត្ថខេត្តកែប ថ្ងៃទី២៤ ខែមេសា ឆ្នាំ២០២៣ លោក វរសេនីយ៍ត្រី មៀច ប៊ុនថា នាយសេនាធិការ កងរាជអាវុធហត្ថខេត្ត បានដឹកនាំប្រជុំត្រួតពិនិត្យការអនុវត្តតួនាទីភារកិច្ច រក្សាសន្តិសុខ សណ្តាប់ធ្នាប់ជូនភ្ញៀវជាតិ.អន្តរជាតិ មកសម្រាកកំសាន្តក្នុងខេត្តកែប នាឱកាសបុណ្យចូលឆ្នាំថ្មី ប្រពៃណីជាតិខ្មែរមានការអញ្ជើញចូលរួម នាយសេនាធិការរង ប្រធានមន្ទីរ នាយការិយាល័យ មេបញ្ជាការមូលដ្ឋានក្រុង ស្រុក មេបញ្ជាការកងអនុសេនាធំ។