ភ្នំពេញ៖ ព្រឹកថ្ងៃទី២៤ ខែមេសា ឆ្នាំ២០២៣ លោក វរសេនីយ៍ឯក សៀ ទីន នាយសេនាធិការ កងរាជអាវុធហត្ថរាជធានីភ្នំពេញ បានចាត់ឲ្យក្រុមការងារ នាំយកអំណោយរបស់ លោកឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង មេបញ្ជាការរង កងរាជអាវុធហត្ថលើផ្ទៃប្រទេស មេបញ្ជាការ កងរាជអាវុធហត្ថរាជធានីភ្នំពេញ ចុះទៅសាកសួរសុខទុក្ខ លោកវរសេនីយ៍ត្រី ហែម វុត្ថា មេបញ្ជាការរង មូលដ្ឋានកងរាជអាវុធហត្ថខណ្ឌច្បារអំពៅ ដែលមានជំងឺប្រចាំកាយ ត្រូវបានវះកាត់នាពេលកន្លងមក បច្ចុប្បន្នកំពុងសម្រាកព្យាបាលបន្តនៅគេហដ្ឋាន។ ក្នុងឱកាសនោះដែរតំណាងលោក ឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង បាននាំយកថិវកាចំនួន ៦លានរៀល, ភេសជ្ជៈចំនួន ០២កេស, ទឹកបរិសុទ្ធចំនួន ៤កេស, ទឹកដោះគោចំនួន ០២កេស ប្រគល់ជូន លោកវរសេនីយ៍ត្រី ហែម វុត្ថា ទុកជាការចែករំលែក សម្រាលបន្ទុកគ្រួសារក្នុងការសម្រាកព្យាបាលផងដែរ។