បន្ទាយមានជ័យ៖ នៅថ្ងៃទី២៤ ខែមេសា ឆ្នាំ២០២៣ លោកឧត្តមសេនីយ៍ត្រី បោន ប៊ិន មេបញ្ជាការ កងរាជអាវុធហត្ថខេត្តបន្ទាយមានជ័យ បានអញ្ជើញជាអធិបតីភាព ក្នុងកិច្ចប្រជុំត្រួតពិនិត្យការងារ
កងរាជរាជអាវុធហត្ថត្រីមាសទី១ និងទិសដៅការងារត្រីមាសទី២ ឆ្នាំ២០២៣ និងផ្សព្វផ្សាយផែនការ ការពារសន្តិសុខ រក្សាសុវត្ថិភាព សណ្តាប់ធ្នាប់ តម្រាយផ្លូវពិធីដង្ហែរព្រះអគ្គីកីឡា ដែលនឹងដង្ហែរមកដល់ទឹកដីខេត្តបន្ទាយមានជ័យ នៅថ្ងៃទី២ ខែឧសភា ឆ្នាំ២០២៣ នាពេលខាងមុខនេះ កិច្ចប្រជុំនេះមានការចូលរួមពីសំណាក់លោកមេបញ្ជាការរងកងរាជអាវុធហត្ថខេត្ត លោកនាយសេនាធិការរង លោកប្រធាន-អនុប្រធានមន្ទីរ លោកនាយការិយាល័យជំនាញ លោកមេបញ្ជាការ-មេបញ្ជាការរង
មូលដ្ឋានកងរាជអាវុធហត្ថក្រុង/ស្រុក លោកប្រធានស្នាក់ការសន្តិសុខ នាយ នាយរងកងរាជអាវុធហត្ថនាឱកាសនោះលោកឧត្តមសេនីយ៍ត្រី បោន ប៊ិន ក៏បានបំពាក់ឋានន្តរសក្តិជូននាយទាហាន នាយទាហានរង នៃកងរាជអាវុធហត្ថខេត្ត និងផ្តាស់ប្តូរមុខដំណែង និងទទួលបានប័ណ្ណសរសើរ មានសា្នដៃក្នុងការទប់ស្កាត់ និងបង្ក្រាបបទល្មើសគ្រឿងញៀនប្រចាំឆ្នាំ២០២២ ពីអាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀនផងដែរ។