You are currently viewing នាយឧត្តមសេនីយ៍ សៅ សុខា អនុញ្ញាតឲ្យអនុពន្ធយោធាតួកគី ចូលជួបសម្តែងការគួរសមនិងពិភាក្សាការងារ

នាយឧត្តមសេនីយ៍ សៅ សុខា អនុញ្ញាតឲ្យអនុពន្ធយោធាតួកគី ចូលជួបសម្តែងការគួរសមនិងពិភាក្សាការងារ

ភ្នំពេញ៖ រសៀលថ្ងៃអង្គារ ទី២៥ ខែមេសា ឆ្នាំ២០២៣ បញ្ជាការដ្ឋាន កងរាជអាវុធហត្ថលើផ្ទៃប្រទេស ឯកឧត្តម នាយឧត្តមសេនីយ៍ សៅ សុខា អគ្គមេបញ្ជាការរងនៃកងយោធពលខេមរភូមិន្ទ មេបញ្ជាការកងរាជអាវុធហត្ថលើផ្ទៃប្រទេស បានអនុញ្ញាតឱ្យលោកវរសេនីយ៍ឯក Ismet Konakoglu អនុពន្ធយោធាតួកគី ប្រចាំព្រះរាជាណាចក្រកម្ពុជា ចូលជួបសម្តែងការគួរសម និងពិភាក្សាការងារដើម្បីពង្រឹងកិច្ចសហប្រតិបត្តិការរវាងយោធាអាវុធហត្ថជាតិតួកគី និងកងរាជអាវុធហត្ថកម្ពុជា ដើម្បីសាមគ្គីភាព មិត្តភាព សន្តិសុខ បាល់ទាត់ជាតិទាំងពីរ ហើយកាន់តែស៊ីជម្រៅថែមទៀត។