កោះកុង៖ ព្រឹកថ្ងៃទី២៤ ខែមេសា ឆ្នាំ២០២៣ នៅសាលប្រជុំសាលាស្រុកបូទុមសាគរ បានរៀបចំពិធីប្រកាសតែងតាំង ផ្លាស់ប្ដូរមុខតំណែង មេបញ្ជាការ មូលដ្ឋានកងរាជអាវុធហត្ថស្រុកបូទុមសាគរ ខេត្តកោះកុង ក្រោមអធិបតីភាព លោក ឧត្តមសេនីយ៍ត្រី តាំង ឈុនស្រេង មេបញ្ជាការកងរាជអាវុធហត្ថខេត្តកោះកុង លោកស្រី គ្រី សោភ័ណ ប្រធានក្រុមប្រឹក្សាស្រុក លោក ក្រូចបូរី សីហា អភិបាលនៃគណៈអភិបាលស្រុក និងមានការអញ្ជើញចូលរួមពី កងកម្លាំងប្រដាប់អាវុធទាំងបីប្រភេទ មន្ត្រីរាជការចំណុះឲ្យរដ្ឋបាលស្រុកបូទុមសាគរ រួមទាំង នាយទាហាន នាយទាហានរង នៃកងរាជអាវុធហត្ថខេត្តកោះកុងជាច្រើនរូបផងដែរ។