You are currently viewing លោកវរសេនីយ៍ឯក ឡឹក ចំរើន នាំយកថវិកាមូលនិធិអតីតមហាគ្រួសារកងរាជអាវុធហត្ថលើផ្ទៃប្រទេសចំនួន ៥,០០០,០០០ ប្រគល់ជូនគ្រួសារសព

លោកវរសេនីយ៍ឯក ឡឹក ចំរើន នាំយកថវិកាមូលនិធិអតីតមហាគ្រួសារកងរាជអាវុធហត្ថលើផ្ទៃប្រទេសចំនួន ៥,០០០,០០០ ប្រគល់ជូនគ្រួសារសព

ស្វាយរៀង៖ នៅថ្ងៃទី២៥ ខែមេសា ឆ្នាំ២០២៣ លោកវរសេនីយ៍ឯក ឡឹក ចំរើន មេបញ្ជាការរង តំណាងលោកឧត្តមសេនីយ៍ត្រី សែ វុទ្ធី មេបញ្ជាការកងរាជអាវុធហត្ថខេត្តស្វាយរៀង បាននាំយកថវិកាមូលនិធិអតីតមហាគ្រួសារកងរាជអាវុធហត្ថលើផ្ទៃប្រទេសចំនួន ៥,០០០,០០០ រៀល(ប្រាំលានរៀល)ប្រគល់ជូនលោកស្រី អ៊ុក សឿន ត្រូវជាភរិយាសពលោក ហេង សេង និវត្តន៍ជនដែលបានទទួលមរណភាពនៅថ្ងៃទី១៤ ខែកុម្ភ: ឆ្នាំ២០២៣នៅភូមិតាស្អាង ឃុំកំពង់ចំឡង ស្រុកស្វាយជ្រំ ខេត្តស្វាយរៀង។